

កំពង់ស្ពឺ៖ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញ ប្រគល់អំណោយជាគ្រឿងឧបភោគបរិភោគជូន
ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង មេបញ្ជាការយោធភូមិភាគទី៣ សម្រាប់ផ្តល់ជូនទ័ពជួរមុខ និងជនភៀសសឹក ។
អំណោយទាំងនេះនឹងត្រូវប្រើប្រាស់ឱ្យចំគោលដៅ ដើម្បីបម្រើដល់សេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក។
ចំពោះសម្ភារដែលប្រគល់ជូនរួមមាន៖
-មី១០០កេស-ឆៃប៉ូវ ៥ធុង-ទឹកសុទ្ធ ១០០០យួរ-ភេសជ្ជៈ ៧០កេស-សាច់ជ្រូក១០០គីឡូក្រាមបន្លែ សរុបចំនួន 669គីឡូក្រាម -ត្រឡាច ៣៧០ គីឡូក្រាម-តាសក់ ១០៩គីឡូក្រាម-ត្រប់ស្រួយ ៥០គីឡូក្រាម-ល្ពៅ ១៤០គីឡូក្រាម។
ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ




