logo
Header Logo
News Detail
thumbnail
លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជេីញចូលរួមសិក្ខាសាលាចែករំលែកបទពិសោធន៍ និងផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំឆ្នាំ២០២៣
171
13-Sep-2024
Sub-nation news
Link

ប៉ៃលិន៖ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ក្រសួងមុខងារសាធារណៈ បានបើកសិក្ខាសាលាចែករំលែក បទពិសោធន៍ និងផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំឆ្នាំ២០២៣ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ។

ក្នុងរបាយការណ៍ស្វាគមន៍ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍លើកឡើងថា៖ អាស្រ័យដោយបរិយាកាស នៃសុខសន្តិភាព និងស្ថិរភាពនយោបាយនៅក្នុងប្រទេសដែលជាផ្លែផ្កានៃគោល នយោបាយឈ្នះ-ឈ្នះដែលជាមរតកបន្សល់ទុកពីអគ្គមគ្គទេសក៍ជាតិដ៏ឆ្នើមរបស់យើងគឺសម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រីនិងបច្ចុប្បន្នកំពុងត្រូវបានថែរក្សាការពារនិងអភិវឌ្ឍន៍បន្តដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់នូវកាលានុវត្តភាពដ៏ល្អប្រសើរសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាខេត្តប៉ៃលិន ឱ្យមានការរីកចម្រើនគ្រប់វិស័យ ជាពិសេសវិស័យអប់រំ ដែលជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យ អាទិភាព ផ្សេងៗទៀតដូចដែលមានកំណត់នៅក្នុងយុទ្ធសាស្ត្រនិងកម្មវិធីនយោបាយជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល ។ 


លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ជាសក្ខីភាពក្រោមគោលនយោបាយនិងការជួយឧបត្ថម្ភ គាំទ្រពីរាជរដ្ឋាភិបាលនិងការកៀរគរការចូលរួមពីគ្រប់សមាសភាពពាក់ព័ន្ធ នាពេលបច្ចុប្បន្ននេះហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងវិស័យអប់រំនៅក្នុងខេត្តប៉ៃលិន ត្រូវបានពង្រាយចាប់ពីទីប្រជុំក្រុង ដល់ជនបទស្ទើរគ្រប់មូលដ្ឋាន ដើម្បីបំពេញតម្រូវការ និងផ្ដល់ឱកាសពេញលេញនិងសម្បូរបែបដល់កុមារ និងយុវជនគ្រប់ៗរូបបានចូលរៀន និងទទួល បានការសិក្សាអប់រំគ្រប់ទីកន្លែង ហើយបើគិតមកដល់ពេលនេះ នៅទូទាំងខេត្តមានសាលារៀនគ្រប់កម្រិតរួមមានគ្រឹះស្ថាន មត្តេយ្យសិក្សាសាធារណៈចំនួន២៧កន្លែង (ក្នុងនោះមត្តេយ្យសិក្សាដាច់ដោយឡែកចំនួន០២កន្លែង) និងមត្តេយ្យ សហគមន៍១២កន្លែង គ្រឹះស្ថានបឋមសិក្សាសាធារណៈ ចំនួន ៥៣ កន្លែងគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ ចំនួន០៩កន្លែង (វិទ្យាល័យចំនួន ០៣កន្លែង និងអនុវិទ្យាល័យចំនួន ០៦កន្លែង) ក្នុងនោះក៏មានគ្រឹះ ស្ថាន មធ្យមសិក្សាឯកជន ចំនួន ០១កន្លែងបឋមសិក្សាឯកជនចំនួន ១១កន្លែង និងមត្តេយ្យសិក្សាឯកជនចំនួន១០កន្លែង។  


ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានមានប្រសាសន៍ឱ្យដឹងថា ការធ្វើសិក្ខាសាលានាពេលនេះ គឺក្នុងគោលបំណងចែករំលែកនូវបទពិសោធន៍ និងការផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំឆ្នាំ២០២៣ ដើម្បីបំផុសចលនាលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃ ការ ផ្តល់ សេវាសាធារណៈ តាមរយៈផ្តល់ការលើកទឹកចិត្តដែលទទួលស្គាល់ ពីរាជរដ្ឋាភិបាល និងផ្តល់រង្វាន់លើកទឹកចិត្ត ហើយការកសាង និងពង្រីកភាពជាគំរូនេះចាប់ផ្តើមពីវិស័យអាទិភាព គន្លឹះចំនួនពីរគឺអប់រំ និងសុខាភិបាលដែលត្រូវបាន ដាក់ឱ្យអនុវត្តនាឆ្នាំ២០១៨ដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនិងត្រូវបានបន្តផ្តល់ការយកចិត្តទុក ដាក់ និងជំរុញបន្ថែមកាន់តែខ្លាំងដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបច្ចុប្បន្ននេះ។


ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា៖ រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧បានកំណត់ស្នូលនៃយុទ្ធសាស្ត្របញ្ចកោណផ្តោតលើការកែលម្អអភិបាលកិច្ចនិងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើបតាមរយៈការដាក់ចេញនូវកិច្ចការអាទិភាពមួយចំនួន រួមមានការពង្រឹងនិងការកែទម្រង់ស្ថាប័នដោយខិតខំកសាងរដ្ឋបាលសាធារណៈ ឱ្យមានសមត្ថភាពខ្ពស់ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីបម្រើផលប្រយោជន៍ប្រជាជននិងការលើកកម្ពស់សមត្ថភាពធនធានមនុស្សនិងការពង្រឹងប្រសិទ្ធភាព នៃការអនុវត្តការងារដោយការកសាងធនធាន មនុស្ស ប្រកបដោយសមត្ថភាពជំនាញឆន្ទៈម្ចាស់ការនិងក្រមសីលធម៌ វិជ្ជាជីវៈ ស្របតាមតួនាទីនិងការទទួលខុសត្រូវ ៕


នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍សង្ឃឹមជឿជាក់យ៉ាងមុតមាំថាបទពិសោធជោគ ជ័យនានានិងប្លែកៗពីគ្នាដែលនឹងត្រូវយកមកចែករំលែកនៅក្នុងអង្គសិក្ខាសាលាដែលរៀបចំនៅក្នុងខេត្តប៉ៃលិន នាឱកាសនេះនឹងក្លាយទៅជាចំណែកមួយដ៏មានសារៈសំខាន់ មិនត្រឹមតែដើម្បីជាធាតុចូលសម្រាប់គាំទ្រដល់ការត្រៀម និងរៀបចំខ្លួនចូលរួមក្នុងការប្រឡងប្រណាំងនាពេលខាងមុខនេះទេប៉ុន្តែក៏សម្រាប់ប្រើប្រាស់ជាមេរៀននិងបទពិសោធ ក្នុងការពង្រឹងពង្រីកនិងកែលម្អការគ្រប់គ្រងនិងការផ្ដល់សេវាសាធារណៈនៅក្នុងអង្គភាពនីមួយៗបានកាន់តែល្អប្រសើរថែមទៀត ស្របតាមកម្មវិធីនយោបាយនិងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល។


សូមរំលឹកថាសាលាអនុវិទ្យាល័យភ្នំយ៉ាត គឺជាជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមជ័យលាភីអង្គភាពផ្តល់ សេវាសាធារណៈ គំរូក្នុងវិស័យអប់រំ កម្រិតសាលាអនុវិទ្យាល័យ ចំនួន១០ សម្រាប់ឆ្នាំ ២០២៣ហើយរដ្ឋបាលខត្ត បានប្រារព្ធពិធីអបអរសាទរ និងក្បួនដង្ហែរយ៉ាងអធិកអាធម ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន។


ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior