logo
Header Logo
News Detail
thumbnail
អភិបាលខេត្តពោធិ៍សាត់ ចុះជួបសំណេះសំណាល និងនាំយកអំណោយ ប្រគល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ២គ្រួសារ ក្នុងឃុំបឹងខ្នារ
54
03-Jul-2026
Sub-nation news
Link

ពោធិ៍សាត់ ៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ នាថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានចុះជួបសំណេះសំណាល និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទៅប្រគល់ជូនគ្រួសារប្រជាពលរដ្ឋដែលមានកូនច្រើន និងមានជីវភាពខ្វះខាត ចំនួន ២គ្រួសារ ក្នុងឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។


នាឱកាសនោះ ឯកឧត្តម ខូយ រីដា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ដោយក្តីអាណិតអាសូរ និងយកចិត្តទុកដាក់បំផុត ពីសំណាក់សម្តេច ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ជាពិសេសគ្រួសារដែលមានការលំបាក និងមានកូនច្រើន។


ឯកឧត្តម បានគូសបញ្ជាក់ថា នេះជាគោលនយោបាយ និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ របស់សម្តេច ដែលតែងតែក្រើនរំលឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវចុះពិនិត្យមើលថែទាំជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យបានដិតដល់ មិនឱ្យមានពលរដ្ឋណាម្នាក់ត្រូវបានទុកចោល ដោយគ្មានការយកចិត្តទុកដាក់នោះឡើយ ជាពិសេសក្រុមគ្រួសារដែលមានជីវភាពខ្វះខាត។


ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្ត បានណែនាំឱ្យគ្រួសារទាំង២ ត្រូវខិតខំថែរក្សាសុខភាពឱ្យបានល្អ និងផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន ត្រូវបន្តចុះសួរសុខទុក្ខ និងជួយទំនុកបំរុងពួកគាត់ជាប្រចាំ រហូតដល់កូនៗធំពេញវ័យ មានសមត្ថភាពក្នុងការជួយទ្រទ្រង់ជីវភាពគ្រួសារ៕


ប្រភព ៖ រដ្ឋបាលខេត្តពោធិ៍សាត់

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior