

មណ្ឌលគិរី៖ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលចុះតាមដានត្រួតពិនិត្យ និងគាំទ្រ ដើម្បីប្រសិទ្ធិភាពការងារប៉ុស្តិ៍នគរបាលរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពីលោកវរសេនីយ៍ឯក ឆាយ ម៉េងហ៊ អនុប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាលក្រសួងមហាផ្ទៃ ជាតំណាង លោកឧត្តមសេនីយ៍ទោ មាស លឹមតុង ប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាលក្រសួងមហាផ្ទៃ លោកស្នងការរងនៅតាមបណ្តាផែនការងារសេនាធិការ និងតាមបណ្តាផែនជំនាញ លោកនាយការិយាល័យជំនាញពាក់ព័ន្ធ និង លោកអធិការនគរបាលក្រុងស្រុកទាំងប្រាំ និងមន្ត្រីពាក់ព័ន្ធជាច្រេីនរូបទៀត។
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី









