logo
Header Logo
News Detail
thumbnail
លោកជំទាវ ជូ ប៊ុនអេង ៖ កុមារ គឺជាធនធានដ៏មានសារៈសំខាន់ និងជាសសរទ្រូងនៃប្រទេសជាតិ នាថ្ងៃអនាគត
113
14-Feb-2026
National news
Link

បាត់ដំបង ៖ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ និងជាប្រធានប្រតិបត្តិគណៈកម្មការសាខាសមាគមនារីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា កុមារ គឺជាធនធានដ៏មានសារៈសំខាន់ និងជាសសរទ្រូងនៃប្រទេសជាតិនាថ្ងៃអនាគត ហើយការចែករំលែកសេចក្ដីស្រលាញ់ និងផ្តល់ភាពកក់ក្តៅដល់កុមារ ជាផ្នែកមួយនៃការចូលរួមពង្រឹងនូវសមត្ថភាពរបស់កុមារ។


ក្នុងកម្មវិធីសំណេះសំណាលសួរសុខទុក្ខ និងនាំយកសម្ភារ គ្រឿងឧបភោគបរិភោគជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាបឋមសិក្សាស្ថិតក្នុងភូមិសាស្ដ្រ ខេត្ដបាត់ដំបង នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវ ជូ ប៊ុនអេង បានថ្លែងថា «ការចែករំលែកសេចក្ដីស្រលាញ់ និងផ្តល់ភាពកក់ក្តៅដល់កុមារ ជាផ្នែកមួយនៃការចូលរួមពង្រឹងនូវសមត្ថភាព ដោយកុមារទទួលបានការគាំពារ ការបណ្តុះបណ្តាល សិក្សារៀនសូត្រ ទាំងកុមារា និងកុមារីដោយគ្មានការរើសអើង និងទទួលបាននូវសិទ្ធិពេញលេញរបស់កុមារទាំង ៤យ៉ាងរួមមាន៖ សិទ្ធិរស់រានមានជីវិត សិទ្ធិក្នុងការអភិវឌ្ឍ សិទ្ធិក្នុងការពារ និងសិទ្ធិក្នុងការចូលរួម  ដើម្បីក្លាយទៅជាធនធានមនុស្ស ប្រកបដោយគុណភាពដ៏ល្អប្រសើរសម្រាប់ប្រទេសជាតិ»។


លោកជំទាវ រដ្ឋលេខាធិការ បន្ថែមទៀតថា ក្នុងនោះ លោកគ្រូ អ្នកគ្រូដើរតួនាទីយ៉ាងសំខាន់ និងយ៉ាងសស្រាក់សស្រាំដើម្បីជំរុញការកសាងធនធានមនុស្សក្នុងប្រទេសតាំងពីកុមារ រហូតដល់គ្រប់វ័យជាមួយនឹងក្ដីស្រលាញ់ និងការយកចិត្ដទុកដាក់ប្រកបដោយព្រហ្មវិហាធម៌។ លោកគ្រូ អ្នកគ្រូ ជាអ្នកដែលបានផ្ដល់ចំណេះដឹង និងដើរតួនារីជាអ្នកមើលថែរក្សាសិស្សានុសិស្សដោយមិនមានការរើសអើង។


ឆ្លៀតឱកាសនោះដែរ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ក៏បាន បន្តទៀតថា ការឈ្លានពានរបស់យោធាថៃ ដោយខុសច្បាប់លើទឹកដីកម្ពុជា បានបង្កការប៉ះពាល់ដល់ការសិក្សា និងសតិស្មារតី  ដល់ សិស្សានុសិស្ស និងលោកគ្រូ-អ្នកគ្រូ យ៉ាងធ្ងន់ធ្ងរបំផុតនៅតំបន់ព្រំដែន កម្ពុជា-ថៃ ដែលជាទង្វើខុសច្បាប់អន្តរជាតិ មិនអាចលើកលែងបាន ។


សូមជម្រាបជូនថា ដើម្បីចូលរួមផ្តល់ក្តីស្រលាញ់ ភាពកក់ក្តៅ និងចែករំលែកបទពិសោធន៍ ចំណេះដឹងផ្សាភ្ជាប់ និងសង្គម គណៈកម្មការសាខាសមាគមនារីក្រសួងមហាផ្ទៃ បានសហការជាមួយក្រុមហ៊ុន វ៉ាយ អេច អេស (ខេមបូឌា) ហ៊្វូដ & បើវើរីច ដោយមានការចូលរួមពីប្រតិភូគណ:កម្មការសាខានារីក្រសួងមហាផ្ទៃ អាជ្ញាធរមូលដ្ឋាន បានរៀបចំកម្មវិធីសំណេះសំណាលសួរសុខទុក្ខ និងនាំយកសម្ភារ គ្រឿងឧបភោគបរិភោគជូនដល់លោកគ្រូ អ្នកគ្រូ សរុបចំនួន ៣៦នាក់ និងសិស្សានុសិស្សសរុប ៨៣៤នាក់ នៅសាលាបឋមសិក្សាប្រជាការពារ ក្នុងស្រុកសំពៅលូន និងស្រុកភ្នំព្រឹក ខេត្ដបាត់ដំបង សរុបប្រមាណជាង ៩៩៨នាក់៕

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior