logo
Header Logo
News Detail
thumbnail
អភិបាលខេត្តតាកែវ ស្នើដល់គណៈគ្រប់គ្រងសាលាអប់រំណែនាំដល់សិស្សគោរពច្បាប់ចរាចរណ៍ និងបញ្ឈប់ការការជិះទន្ទឹមគ្នា
307
09-Jan-2025
Sub-nation news
Link

តាកែវ៖ ថ្លែងនៅក្នុងឱកាសអញ្ជើញក្នុងកិច្ចប្រជុំសាមញ្ញ លើកទី៨

អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តតាកែវ ដែលបានរៀបចំធ្វើឡើងនៅសាលប្រជុំរដ្ឋបាលខេត្ត នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែមករា ឆ្នាំ២០២៥ លោកជំទាវ ហែម សារុម សមាជិកក្រុមប្រឹក្សាខេត្តតាកែវ បានស្នើដល់អាជ្ញាធរមូលដ្ឋាន ពិសេសគណៈគ្រប់គ្រងសាលារៀនរដ្ឋ និងឯកជនទាំងអស់ក្នុងខេត្ត ត្រូវយកចិត្តទុកដាក់អប់រំណែនាំដល់សិស្សឱ្យគោរពច្បាប់ចរាចរណ៍  បញ្ឈប់ការជិះទន្ទឹមគ្នា២រឺ៣ជួរ ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងបាន។

លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត បានថ្លែងបន្តថាកន្លងមកនេះសង្កេតឃើញថានៅតាមសាលារៀនភាគច្រើន នៅពេលសិស្សចេញពីរៀន មានការជិះកង់ ម៉ូតូ ដង្ហែរគ្នាជាជួរទន្ទឹមគ្នា ដែលវាធ្វើមានការកកស្ទះ តាមដងផ្លូវនិងអាចបង្កជាគ្រោះថ្នាក់ចរាចរណ៍ដល់ខ្លួនឯង និងអ្នកដទៃ ដែលធ្វើដំណើរលើផ្លូវជាមួយគ្នាបាន។ ដូច្នេះសូមអាជ្ញាធរមូលដា្ឋន មន្រ្តីពាក់ព័ន្ធ ចូលរួមផ្សព្វផ្សាយអប់រំណែនាំដល់យុវជន សិស្ស និងប្រជាពលរដ្ឋទាំងអស់ គោរពច្បាប់ចរាចរណ៍ គោរពសិទ្ធអទិភាពគ្នា ដើម្បីរួមគ្នាកាត់បន្ថយការកើនឡើងនូវគ្រោះថ្នាក់ចរាចរណ៍បន្តទៀត។

ឆ្លើយតបចំពោះការលើកឡើងរបស់សមាជិកក្រុមប្រឹក្សា ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានថ្លែងថាបញ្ហាចរាចរណ៍ជាបញ្ហាស្មុកស្មាញ ដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីរួមគ្នាដោះស្រាយព្រោះបច្ចុប្បន្ននេះគ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្ស និងធ្វើឱ្យរងរបួសជារៀងរាល់ថ្ងៃ ការកើតឡើងនៃគ្រោះថ្នាក់ចរាចរណ៍ភាពច្រើនបណ្ដាលមកពីការបើកបរហួសល្បឿនកំណត់ ពិសារគ្រឿងស្រវឹងរួចបើកបរ និងមិនពាក់មួកសុវត្ថិភាព ដែលបញ្ហានេះអាជ្ញាធរត្រូវបន្តយកចិត្តទុកដាក់បង្កើនការអប់រំផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ផ្លូវគោកដល់ពលរដ្ឋ យុវជន សិស្សានុសិស្សនៅតាមទីសាធារណៈ និងតាមសាលារៀននានា ឱ្យបានទូលំទូលាយ ជាមួយគ្នានោះដែរគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូក៏ត្រូវតាមដានរាល់សកម្មភាពសិស្សដែលគេចសាលាមិនចូលរៀន សម្ងំទៅធ្វើជាក្រុមក្មេងទំនើងបង្ហោះម៉ូតូនៅ ក្រៅសាលារៀន ដែលបង្កភាពអនាធិបតេយ្យដល់សង្គមក៏ដូចជាខេត្តទាំងមូល៕


ប្រភព៖ រដ្ឋបាលខេត្តតាកែវ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior