

នៅរសៀលថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំពិនិត្យ ពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីគោលការណ៍នៃការបង្កើតអង្គភាពបរិវត្តកម្មឌីជីថល នៅតាមក្រសួងស្ថាប័ន ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ និងឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីប្រធានក្រុមប្រឹក្សានីតិកម្ម តំណាងអគ្គនាយកដ្ឋានរដ្ឋបាល អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញជាច្រើនរូប។
សូមបញ្ជាក់ថា អនុក្រឹត្យនេះ គឺកំណត់អំពីគោលការណ៍នៃការបង្កើតអង្គភាពបរិវត្តកម្មឌីជីថលនៅតាមក្រសួង សា្ថប័ន ក្នុងគោលបំណងដើម្បីជំរុញការកសាងរដ្ឋាភិបាលឌីជីថល និងការផ្តល់សេវាសាធារណៈឌីជីថលក្នុងការពង្រឹងប្រសិទ្ធភាព និងសក្តិសិទ្ធិភាព នៃការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថល ហើយអនុក្រឹត្យនេះមានវិសាលភាពអនុវត្តចំពោះគ្រប់ក្រសួង សា្ថប័ននៅក្នុងព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

























