

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំមន្ត្រីជំនាញជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជួបប្រជុំពិភាក្សាជាមួយ ឯកឧត្តម ពៅ ម៉ាលី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងអង្គភាពជំនាញពាក់ព័ន្ធ លើការងារតភ្ជាប់ចែករំលែកទិន្នន័យរវាងក្រសួងមហាផ្ទៃ និងក្រសួងសាធារណការ និងដឹកជញ្ជូន ដែលរៀបចំធ្វើឡើង នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន។
កិច្ចប្រជុំនេះផងដែរ មានការអញ្ជើញចូលរួមពី លោកអគ្គនាយករង ប្រធាននាយកដ្ឋាន ព្រមទាំងសមាសភាពមន្ត្រីដែលមានជំនាញពាក់ព័ន្ធ ជាច្រើនរូបផងដែរ។








