logo
Header Logo
News Detail
thumbnail
អគ្គស្នងការដ្ឋាននគរបាលជាតិ និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ចុះ MOU លើការងារកិច្ចសហប្រតិបត្តិការហ្វឹកហ្វឺនជំនាញបច្ចេកទេសបញ្ជាសុនខ និងការផ្គត់ផ្គង់សុនខជំនាញបច្ចេកទេស និងការងារកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងគ្រាប់យុទ្ធភណ្ឌសង្រ្គាម
366
14-Jan-2025
National news
Link

ទីស្ដីការក្រសួងមហាផ្ទៃ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្ដីពីកិច្ចសហប្រតិបត្តិការហ្វឹកហ្វឺនជំនាញបច្ចេកទេសបញ្ជាសុនខ និងការផ្គត់ផ្គង់សុនខជំនាញបច្ចេកទេស និងការងារកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងគ្រាប់យុទ្ធភណ្ឌសង្រ្គាម។


ការចុះអនុស្សរណៈនៃការយោគយល់គ្នា ធ្វើឡើងនាព្រឹកថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០២៥នេះ ដែលមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ នៃស្ថាប័នទាំងពីរ។ នៅក្នុងពិធីនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ថា ការសហការជាមួយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នេះធ្វើឡើងបន្ទាប់ទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីឱ្យស្ថាប័នទាំងពីររួមសហការគ្នាឱ្យកាន់តែចិត្តស្និតបន្ថែមទៀត លើការហ្វឹកហ្វឺនជំនាញបច្ចេកទេសបញ្ជាសុនខនេះ ដើម្បីលើកកម្ពស់កិច្ចការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជូនថ្នាក់ដឹកនាំជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។


ឯកឧត្តម នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា ការហ្វឹកហ្វឺនជំនាញបច្ចេកទេសបញ្ជាសុនខនេះ គឺមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការត្រួតពិនិត្យនូវអាវុធជាតិផ្ទុះគ្រប់ប្រភេទ និងបញ្ហាគ្រឿងញៀន ដែលនឹងអាចត្រូវដាក់ពង្រាយគោលដៅអាទិភាពនៅតាមបណ្តោយរាជធានីភ្នំពេញ និងខេត្តមួយចំនួន ជាពិសេស តំបន់ទេសចរណ៍ ,តំបន់សេដ្ឋកិច្ចពិសេស ,តំបន់កំពង់អភិវឌ្ឍន៍, ច្រកចេញចូលព្រំដែន និងតំបន់ដែលមានហានិភ័យខ្ពស់ដោយសារគ្រាប់មីន ឬយុទ្ធភណ្ឌមិនទាន់ផ្ទុះជាដើម។


ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានមានប្រសាសន៍ថា កិច្ចសហការរវាងអង្គភាព CMAC និងកងកម្លាំងនគរបាលជាតិ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការលើការងារកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដំណាក់កាលទី១ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ខណៈកិច្ចសហប្រតិបត្តិការនេះបានដំណើរការទៅដោយរលូនប្រកបដោយប្រសិទ្ធភាព និងទទួលបានលទ្ធផលគួរជាទីមោទនៈ ដោយកងកម្លាំងនគរបាលជាតិ បានចូលរួមសហការយ៉ាងជិតស្និទក្នុងការផ្ដល់ព័ត៌មាន និងសម្របសម្រួលឈានទៅដល់ការរកឃើញ និងកម្ទេចចោលគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមបានរាប់ម៉ឺនគ្រាប់។


ឯកឧត្តមបន្តថា មណ្ឌលសុនខ CMAC បានពង្រឹងសមត្ថភាពក្នុងការអភិវឌ្ឍជំនាញសុនខលើការងារសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម មានដូចជា៖ សុនខប្រឆាំងភេរវកម្ម សុនខប្រឆាំងបាតុកម្ម សុនខសន្តិសុខសាធារណៈ សុនខល្បាតព្រំដែន និងសុនខការងារសង្គមនានា។ ទន្ទឹមនឹងនេះ មណ្ឌលសុនខ ក៏បានធ្វើការស្រាវជ្រាវហ្វឹកហ្វឺនសុនខប្រឆាំងជម្ងឺកូវីដ-១៩ និងសុនខប្រឆាំងគ្រឿងញៀន ដោយទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈផងដែរ។ 


ឯកឧត្តមបានគូសបញ្ជាក់ថា បច្ចុប្បន្ននេះអង្គភាព CMAC មានសុនខសរុបចំនួនប្រមាណ១៤៤ក្បាល ហើយក្នុងឆ្នាំ២០២៥នេះ មានផែនការបង្កាត់ពូជសុនខចំនួន១០០ក្បាលបន្ថែមទៀត ដែលធ្វើឲ្យអង្គភាពCMAC មានសមត្ថភាពផលិតសុនខគាំទ្រដល់បញ្ជាការដ្ឋាន ជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម បញ្ជាការដ្ឋានអង្គរក្ស បញ្ជាការដ្ឋានទ័ពពិសេស នៃកងទ័ពជើងគោកនាយកដ្ឋានអង្គរក្សក្រសួងមហាផ្ទៃ និងក្រុមហ៊ុន Prince Security Services ព្រមទាំងផ្គត់ផ្គង់ដល់ប្រទេសមួយចំនួនដូចជាប្រទេសអាហ្សាបៃហ្សង់ អាហ្វ្រិក កណ្ដាល តួគី កូឡុំប៊ី និងអង្គការអន្ដរជាតិមួយចំនួនផងដែរ។ 


សូមជម្រាបថា នៅក្នុងឆ្នាំ២០២៤ អង្គភាព CMAC បានផ្តល់វគ្គបណ្តុះបណ្តាលដល់មន្រ្តីនគរបាលស្ម័គ្រចិត្តចំនួន១.១៥៦នាក់ នៅក្នុងខេត្តចំនួន៨ គឺព្រះវិហារ ខេត្តកំពង់ធំ មណ្ឌលគីរី រតនគីរី ស្ទឹងត្រែង ក្រចេះ ព្រៃវែង និងខេត្តតាកែវ ដើម្បីក្លាយជាគ្រូបង្គោលនៃកម្មវិធីកាត់បន្ថយគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមតាមសហគមន៍។ ក្នុងនោះបានធ្វើការកម្ទេចចោលគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមតាមមូលដ្ឋានភូមិ/ឃុំទូទាំងប្រទេសសរុបចំនួន២៤៧.៥១៤គ្រាប់ ក្នុងនោះមីនប្រឆាំងមនុស្សចំនួន៤.៣៣៩គ្រាប់ មីនប្រឆាំងរថក្រោះចំនួន១៤៨គ្រាប់ និងគ្រាប់មិនទាន់ផ្ទុះគ្រប់ប្រភេទចំនួន២៤៣.០២៧គ្រាប់ និងគ្រាប់អាវុធធន់ស្រាលចំនួនជាង១៨.៣២៥គ.ក្រ៕


ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលនិងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior