logo
Header Logo
News Detail
thumbnail
លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ដឹកនាំកិច្ចប្រជុំ "បូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ របស់ស្នងការដ្ឋាននគរបាលខេត្តរតនគិរី"
52
24-Jun-2026
Social Security News
Link

រតនគិរី៖ លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី បានធ្វើជាអធិបតីដឹកនាំកិច្ចប្រជុំ "បូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ប្រចាំខែមិថុនា និងលើកទិសដៅការងារបន្តសម្រាប់ខែកក្កដា ឆ្នាំ២០២៦ របស់ស្នងការដ្ឋាននគរបាលខេត្តរតនគិរី" ដែលប្រព្រឹត្តទៅនៅរសៀលថ្ងៃពុធទី២៤ ខែមិថុនា ឆ្នាំ២០២៦ ដោយមានសមាសភាពចូលរួម លោក-លោកស្រីស្នងការរង នាយ-នាយរងការិយាល័យ អធិការ-អធិការរងក្រុង-ស្រុកទាំង៩ មេបញ្ជាការ-មេបញ្ជារការរងវរ:សេនាតូចនគរបាលការពារព្រំដែនគោកលេខ៦២៣និង២០៣ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥០ឃុំ/សង្កាត់។



លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី បានធ្វើការថ្លែងអំណរគុណ និងកោតសរសើរចំពោះកងកម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់ដែលបានខិតខំប្រឹងប្រែងបំពេញកាតព្វកិច្ចការពារ សន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋ។ ទន្ទឹមគ្នានេះដែរ លោកស្នងការបានមានប្រសាសន៍ដឹកនាំ និងណែនាំបន្ថែមដល់កងកម្លាំងនគរបាលអោយបន្តយកចិត្តទុកដាក់ខ្ពស់លើការងារជំនាញមួយចំនួនក្នុងនោះមានដូចជា៖ ១.ការងារផែនសន្តិសុខ បន្តពង្រឹងក្តាប់មុខសញ្ញាជនដែលបង្ករការគំរាមកំហែងដល់សន្តិសុខសណ្តាប់ធ្នាប់សង្គម។

២.ការងារគ្រប់គ្រង់ជនបរទេស ជំនាញត្រូវពង្រឹងការក្តាប់មុខសញ្ញា និងតាមដានសកម្មភាពស្នាក់នៅ និងប្រកបការងាររបស់ជនបរទេសដែលទើបមានលំហូរចូលមកកាន់ទឹកដីខេត្តឲ្យបានគ្រប់មូលដ្ឋានស្នាក់នៅ និងធ្វើការផ្សព្វផ្សាយដល់ពលរដ្ឋក្នុងការរាយការណ៍ប្រសិនប្រទះឃើញនូវភាពមិនប្រក្រតីរបស់ជនបរទេសទាំងនោះ។

៣.ការងារព្រហ្មទណ្ឌ ត្រូវបន្តក្តាប់មុខសញ្ញាក្មេងទំនើង និងចុះបង្ក្រាបឱ្យបានទាន់ពេលវេលា ដើម្បីរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពប្រជាពលរដ្ឋ។

៤.ការងារអត្តសញ្ញាណប័ណ្ណ សូមឲ្យថ្នាក់អធិការដ្ឋាន និងប៉ុស្តិ៍រដ្ឋបាល សហការជាមួយការិយាល័យជំនាញក្នុងការពន្ធលឿនឱ្យគ្រប់តាមផែនការក្នុងការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ។

៥.ការប្រឆាំងបទល្មើស Online Scams ជំនាញត្រូវបន្តតាមដានយ៉ាងម៉ឹងម៉ាត់តាមនីតិវិធីច្បាប់ ក្នុងការចុះត្រួតពិនិត្យ ឆែកឆេរ កន្លែងប្រមូលផ្តុំនៃជនបរទេស និងត្រូវបន្តការផ្សព្វផ្សាយដល់ពលរដ្ឋក្នុងការយល់ដឹងពីបញ្ហាឆរបោកនេះ និងត្រូវសហការរាយការណ៍ក្នុងពេលមានករណីសង្ស័យមានទីតាំងរបស់ជនប្រព្រឹត្ត និងជនពាក់ព័ន្ធ ក្នុងនោះត្រូវបន្តអនុវត្តនូវអនុក្រឹត្យលេខ០០៣ ឱ្យមានប្រសិទ្ធភាព។

៦.ការងារកិច្ចការប៉ុស្តិ៍រដ្ឋបាល ថ្នាក់ដឹកនាំជំនាញត្រូវចុះត្រួតពិនិត្យស្ថានភាពប៉ុស្តិ៍ដើម្បីធ្វើការណែនាំ រឺពិភាក្សា លើការរៀបចំកន្លែងធ្វើការក៏ដូចជាស្នាក់នៅរបស់កងកម្លាំងនគរបាលប៉ុស្តិ៍ឲ្យបានសមរម្យសាកសមតម្លៃរបស់ការងារនគរបាលបំរើសេវាជូនប្រជាពលរដ្ឋ។


ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តរតនគិរី

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior