

ទីស្ដីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម យុន ឈុន្នី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋានសម្រាប់គាំទ្រអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព(គ.ភ.ឃ.ស) បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែកសីហា និងលេីកទិសដៅបន្តខែកញ្ញា ឆ្នាំ២០២៦ របស់លេខាធិការដ្ឋាន សម្រាប់គាំទ្រការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អនុប្រធានលេខាធិការដ្ឋាន (គ.ភ.ឃ.ស) ប្រធានផ្នែក អនុប្រធានផ្នែក និងលោក លោកស្រី ជាមន្ត្រីពាក់ព័ន្ធជាច្រើនទៀត។
កិច្ចប្រជុំនេះដែរ មានគោលបំណងពិនិត្យបច្ចុប្បន្នភាពលទ្ធផលនៃការអនុវត្តការងារសម្រេចបានរបស់លេខាធិការដ្ឋាន គ.ភ.ឃ.ស. និងបញ្ហាប្រឈមនានា ព្រមទាំងដាក់ទិសដៅការងារបន្តសម្រាប់ខែបន្ទាប់។
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ












