logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តព្រៃវែង រៀបចំកិច្ចប្រជុំសាមញ្ញ លើកទី៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង
138
05-Nov-2024
Sub-nation news
Link

ខេត្តព្រៃវែង៖ ឯកឧត្ដម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង ដើម្បីពិនិត្យតាមដាន អំពីផែនការសកម្មភាពការងារ របស់មន្ទីរ អង្គភាពនានា ជុំវិញខេត្ត អង្គភាពពាក់ព័ន្ធទាំងអស់ក្នុងខេត្តព្រៃវែង ដើម្បីពង្រឹងកិច្ចការងារទាំងអស់នោះឱ្យកាន់តែមានប្រសិទ្ធភាពខ្លាំងឡើងទ្វេដងបន្ថែមទៀត នៅថ្ងៃទី០៤ ខែវិច្ជិកា ឆ្នាំ២០២៤។


កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី៖ ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ អង្គភាពចំណុះរដ្ឋបាលខេត្ត និងមន្ត្រីពាក់ព័ន្ធផងដែរ។ 


ក្នុងកិច្ចប្រជុំសាមញ្ញលើកទី ៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តព្រៃវែងមាន៖ 

១- ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត 

២- ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ប្រចាំខែតុលា ឆ្នាំ២០២៤ និងទិសដៅការងារបន្ទាប់របស់រដ្ឋបាលខេត្តព្រៃវែង 

៣-សេចក្តីរាយការណ៍របស់ការិយាល័យប្រជាពលរដ្ឋ និងគណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត

-ការិយាល័យប្រជាពលរដ្ឋ

-គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត

៤- បញ្ហាផ្សេងៗ។


ក្នុងនោះផងដែរ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានណែនាំ ដល់មន្ទីរអង្គភាពនានាជុំវិញខេត្តទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ពង្រឹងអនុវត្តឱ្យបាននូវទួនាទីភារៈកិច្ចរបស់ខ្លួន ក៏ដូចជាការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ។ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានណែនាំ ដល់អាជ្ញាធរពាក់ព័ន្ធ ទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ពង្រឹងអនុវត្តឱ្យបាននូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ដើម្បីធានាដល់សុខសុវត្ថិភាពការរស់នៅប្រជាពលរដ្ឋប្រកបដោយសុវត្ថិភាពខ្ពស់។ 


ឯកឧត្តមណែនាំឱ្យមន្ទីរ អភិវឌ្ឍន៍ជនបទខេត្ត ចុះពិនិត្យផ្លូវមួយខ្សែនៅក្នុងឃុំជ្រៃ ដែលតភ្ជាប់ជាមួយនឹងស្រុកមេសាង ដោយស្ថានភាពផ្លូវនោះមានសភាពពិបាក ដល់ប្រជាពលរដ្ឋនិងការធ្វើដំណើរ។ 


ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានកោតសរសើរដល់វិស័យអប់រំនៅក្នុងខេត្តព្រៃវែង ពីមួយឆ្នាំទៅមួយឆ្នាំមានកំណើនសិស្សដែលប្រឡងជាប់និទ្ទេស A កាន់តែច្រើនឡើងៗ។ដែលទាំងនេះក៏បង្ហាញឱ្យឃើញអំពីវិស័យអប់រំនៅក្នុងខេត្តព្រៃវែងកាន់តែមានភាពខ្លាំងខ្លាផងដែរ៕


ប្រភព៖ រដ្ឋបាលខេត្តព្រៃវែង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior