

នាព្រឹកថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានដឹកនាំកិច្ចប្រជុំអំពីវឌ្ឍនភាពអនុគណៈកម្មការ ផ្សព្វផ្សាយ និងព័ត៌មាន និងអនុគណៈកម្មការផ្គង់ផ្គត់ និងកម្សាន្ត នៃការរៀបចំកិច្ចប្រជុំរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ានលេីកទី២៩ (DGICM 29th)។
កិច្ចប្រជុំនេះដោយមានការអញ្ជេីញចូលរួម ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ សុមនា ប្រធានអនុគណៈកម្មការផ្សព្វផ្សាយ និងព័ត៌មាន, ឯកឧត្តម ឧត្តមសេនីយ៍ឯក កែម សារិន ប្រធានអនុគណៈកម្មការផ្គត់ផ្គង់ និងកម្សាន្ត, អនុប្រធានគណៈកម្មការ និងលោកប្រធាននាយកដ្ឋាន ព្រមទាំងសមាជិក សមាជិកា ពាក់ព័ន្ធមួយចំនួន នៅបន្ទប់ប្រជុំ អគ្គនាយកដ្ឋានអន្តោប្រវេសន៍។
ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍












