logo
Header Logo
News Detail
thumbnail
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ រៀបកិច្ចប្រជុំប្រកាសសមាសភាពអនុគណៈកម្មការទទួលបន្ទុកទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនតាមច្រកទ្វារព្រំដែននៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់
234
24-Jul-2024
National news
Link

នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងជាប្រធានអនុគណៈកម្មការទទួលបន្ទុកទប់ស្កាត់ និងបង្រ្កាបគ្រឿងញៀនតាមច្រកទ្វារព្រំដែន និងឯកឧត្តម ផាន អូន ប្រតិភូអមរាជរដ្ឋាភិបាលកម្ពុជា ជាអនុប្រធានអនុគណៈកម្មការ បានដឹកនាំកិច្ចប្រជុំ ប្រកាសសមាសភាពអនុគណៈកម្មការ និងផ្សព្វផ្សាយផែនការសកម្មភាព ស្តីពីការចាត់តាំងអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ របស់រាជរដ្ឋាភិបាល នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដោយមានសមាសភាពចូលរួមមកពីស្ថាប័ន-អង្គភាពជំនាញចំណុះក្រសួងពាក់ព័ន្ធ, ស្ថាប័នអយ្យការអមសាលាដំបូងសាលាដំបូងរាជធានី-ខេត្តពាក់ព័ន្ធ, នាយកគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិទាំង៣, ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិ ច្រកទ្វារតំបន់ព្រំដែន និងច្រកទ្វារព្រំដែនទ្វេភាគីកម្ពុជា-ថៃ និងកម្ពុជា-វៀតណាម សរុបចំនួន ៨០នាក់។

ក្រោយការប្រកាសសមាសភាព កិច្ចប្រជុំបានប្រព្រឹត្តទៅដោយមានមតិយោបល់ចូលរួមពីសមាសភាពពាក់ព័ន្ធ សំដៅអនុវត្តភារកិច្ចរបស់អនុគណៈកម្មការឲ្យទទួលបានជោគជ័យ ក្នុងនោះ ឯកឧត្តម ប្រធានអនុគណៈកម្មការបានចែករំលែកព័ត៌មាន ស្តីពីកំណើនចាប់យកសារធាតុញៀនមេតំហ្វេតាមីនក្នុងបរិមាណ ១៩០តោន ក្នុងឆ្នាំ២០២៣ ក្នុងតំបន់អាស៊ីខាងកើត និងអាស៊ីអាគ្នេយ៍ កើនជាង ២៥% ធៀបឆ្នាំ២០២២ ដោយក្រុមឧក្រិដ្ឋជនបានប្រើប្រាស់ច្រកដឹកជញ្ជូនផ្លូវគោកពីតំបន់ត្រីកោណមាស ចេញតាមផ្លូវសមុទ្រ និងកំណើនសារធាតុគីមីផ្សំបន្ថែមថ្មីចំនួន ៩១មុខ ក្នុងតំបន់អាស៊ីខាងកើត និងអាស៊ីអាគ្នេយ៍ផងដែរ (ផ្អែកតាមរបាយការណ៍ឆ្នាំ២០២៤ របស់ UNODC), ការចែករំលែកព័ត៌មាន ស្តីពីការនាំចូលសារធាតុគីមីពាក់ព័ន្ធ ដែលអាចផលិតជាគ្រឿងញៀន, ការអនុវត្តវិធានការច្បាប់ និងនីតិវិធីក្នុងដែនសមត្ថកិច្ចអនុគណៈកម្មការតាមបណ្តាច្រកទ្វារទាំងអស់ចំពោះបទល្មើសគ្រឿងញៀន ឬករណីសង្ស័យនាំចូលសារធាតុគីមីក្នុងបរិមាណច្រើនតាមបណ្តារោងចក្រ-សហគ្រាសក្នុងស្រុក និងការរៀបចំបង្កើតជាលេខាធិការដ្ឋានរបស់អនុគណៈកម្មការ ដើម្បីបូកសរុបនិងរាយការណ៍អំពីលទ្ធផលការងារជូនគណៈកម្មការបង្ការ ទប់ស្កាត់ និងបង្រ្កាបគ្រឿងញៀនតាមខេត្តជាប់ព្រំដែននិងច្រកទ្វារព្រំដែន ដើម្បីបានជ្រាប និងមានមូលដ្ឋានបូកសរុបលទ្ធផលការងាររបស់គណៈកម្មការ៕

ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍


thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior