logo
Header Logo
News Detail
thumbnail
ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អញ្ជេីញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារសម្រេចបានរបស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ
66
29-Apr-2026
National news
Link

នារសៀលថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជេីញដឹកនាំកិច្ចប្រជុំស្តីអំពីវឌ្ឍនភាពការងារដែលអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សម្រេចបាននាពេលកន្លងមក ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំព្រមទាំងថ្នាក់ដឹកនាំពាក់ព័ន្ធជាច្រើនរូបផងដែរ។


ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានធ្វើសេចក្តីរាយការណ៍ដោយសង្ខេប និងយ៉ាងលំអិតអំពីកិច្ចការងារសំខាន់ៗដែលអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំសម្រេចបាននាពេលកន្លងមក ជូនដល់ឯកឧត្តមប្រធានអង្គប្រជុំជ្រាបផងដែរ។


នាឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានមានប្រសាសន៍កោតសរសើរ និងលើកទឹកចិត្តដល់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក ព្រមទាំងថ្នាក់ដឹកនាំពាក់ព័ន្ធទាំងអស់របស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលនិងផ្សព្វផ្សាយអប់រំ ដែលបានបំពេញកិច្ចការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ និងទទួលលទ្ធផលគួរជាទីមោទនៈ។


ឯកឧត្តមនាយឧត្តមសេនីយ៍ ក៏បានជំរុញបន្ថែមដល់ថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធទាំងអស់របស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ត្រូវបន្តអនុវត្តភារកិច្ចរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ។



ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior