

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានទទួលជួបតំណាងអង្គការ UNDP និង Vital Strategies ពិភាក្សាលើការងាររៀបចំផែនការសកម្មភាពជាតិអនុវត្ត NSPI2.0 និង Khmer eID។
ក្នុងជំនួបនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គនាយករង លោក លោកស្រីប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ព្រមទាំងតំណាងអង្គការដៃគូ ផងដែរ។
ប្រភព៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម









