logo
Header Logo
News Detail
thumbnail
ឯកឧត្តម ផាន់ ចាន់ធុល អញ្ជេីញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ
65
08-Jun-2026
National news
Link

បន្ទាយមានជ័យ៖ ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ប្រតិភូអមដំណេីរ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ អភិបាលក្រុង-ស្រុក អាជ្ញាធរមូលដ្ឋាន ដែលប្រារព្ធធ្វើនៅសាលប្រជុំ ក សាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦។


នាឱកាសនោះ ឯកឧត្តម ផាន់ ចាន់ធុល បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ក្រុមប្រឹក្សា គណៈអភិបាល ខេត្តបន្ទាយមានជ័យ ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្ត ដែលបានខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មក្នុងការបំពេញតួនាទី ភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់ ជាពិសេសក្នុងការធានាថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ ជាពិសេសការរួមចំណែកយ៉ាងសកម្ម ក្នុងការដោះស្រាយបញ្ហាជនភៀសសឹក។ ឈរលើមូលដ្ឋានដើម្បីបន្តរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការពង្រឹងនិងលើកកម្ពស់ការគ្រប់គ្រង និងការដឹកនាំកិច្ចការរដ្ឋបាល សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសបន្ត ជំរុញការកសាងភាពធន់ និងអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែមានការរីកចម្រើនសម្រេចបាននូវសមិទ្ធផល ថ្មីៗបន្ថែមទៀត ឯកឧត្តម រដ្ឋលេខាធិការ ក៏បានផ្តល់នូវគោលការណ៍ណែនាំលើកិច្ចការអាទិភាពសំខាន់ៗមួយចំនួនដូចជា ៖ ១-ការបន្តថែរក្សា និងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម, ២-ការលើកកម្ពស់ ការថែរក្សា ការការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ, ៣-ការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ, ៤-ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម, ៥-ការផ្តល់សេវាសាធារណៈ និងដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋ និងទី៦-ពង្រឹងរបៀបរបបការងារ។


សូមបញ្ជាក់ថា ៖ យោងតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី-ខេត្ត ក្រុង-ស្រុក ខណ្ឌ លក្ខណសម្បត្តិសមត្ថភាព និងបទពិសោធការងារកន្លងមក និងសំណូមពរចាំបាច់រាជរដ្ឋាភិបាល បានសម្រេចផ្ទេរភារកិច្ចលោកស្រី មុំ ពុទ្ធីតា ពីអភិបាលរងខេត្តឧត្តរមានជ័យ មកជាអភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ជំនួសលោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ ដែលដល់អាណត្តិ៨ឆ្នាំ៕


ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior