logo
Header Logo
News Detail
thumbnail
រដ្ឋបាលរាជធានីភ្នំពេញ ប្រជុំបន្តដើម្បីពិនិត្យវឌ្ឍន ភាពនៃការរៀបចំផ្លូវថ្មើរជើង(Walkstreet)តាមបណ្តោយមាត់ទន្លេចតុមុខ
417
25-Dec-2024
Sub-nation news
Link

ភ្នំពេញ៖អភិបាលរាជធានីភ្នំពេញនៅចុងខែមករា២០២៥ខាងមុខត្រូវតែដាក់ឱ្យដំណើរការផ្លូវថ្មើជើង(Walk street)តាមបណ្តោយមាត់ទន្លេចាប់មុខប្រៃសណីយ៌កម្ពុជារហូតដល់មុខព្រះបរមរាជវាំង។សំខាន់គឺចេញដំណើរដសិនហើយយ៉ាងយូរដាច់ខែមករាការងារផ្សេងៗទៀតចាំដោះស្រាយបន្ត។ទី២ត្រូវបង្កើតក្រុមការងារអន្តរក្រសួងមួយដើម្បីចេញដំណើរ។

​  រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំជាថ្មីទៀតដើម្បីពិនិត្យវឌ្ឍន  ភាពនៃការរៀបចំផ្លូវថ្មើរជើង(Walkstreet)តាមបណ្តោយមាត់ទន្លេចតុមុខ ចាប់ពីមុខប្រៃសណីយ៏កម្ពុជារហូតដល់មុខព្រៈបរមរាជវាំងក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញដោយមានការចូលរួមពីតំណាងក្រសួងទេសចរណ៏ និងប្រៃសណីយ៏,អគ្គិសនីយ៏កម្ពុជានារសៀលថ្ងៃទី២៥ធ្នូ២០២៤នៅសាលារាជធានីភ្នំពេញ។

​  ឯកឧត្តម​ ឃួង ស្រេង​ មាន​ប្រសាសន៍​ថា៖ផ្លូវថ្មើជើងនេះយើងមានគម្រោងយូរមកហើយតែអាស្រ័យដោយស្ថានភាពជួបការលំបាកដូចជាជំងឺកូវិដ.១៩ និងបញ្ហាលំបាកពីបញ្ហាថវិកាជាដើម។តែ ទោះបីយ៉ាងណារាជរដ្ឋាភិបាលបានណែនាំឲ្យិខិតខំអនុវត្តឲ្យិសម្រេចបានគំរោង ផ្លូវថ្មើរជើងនេះក្នុងគោលដៅទាក់ទាញភ្ញៀវទេសចរណ៏ សំរួលការកកស្ទះចរាចរ ក៏ដូចលើកកំពស់សោភណ្ឌភាពរាជធានីភ្នំពេញផងដែរ។

​  ឯកឧត្តម ឃួង ស្រេង​ បានបញ្ជាក់ថា គម្រោងរៀបចំផ្លូវថ្មើរជើងសម្រាប់បំរើដល់វិស័យទេសចរណ៍នេះ គឺរដ្ឋបាលរាជធានីភ្នំពេញបានគិតគូជាយូរមកហើយតំាងពីឆ្នាំ២០១៩មកម្លេះ ប៉ុន្តែដោយសារស្ថានភាពនៃវិបត្តិ ជំងឺកូវីដ១៩ បានធ្វើឱ្យគម្រោងនេះផ្អាកដំណើរការមួយឡែកសិន  ប៉ុន្តែមកដល់ពេលនេះបន្ទាប់ពីមានការ ណែនាំរបស់រាជរដ្ឋាភិបាលពីការជំរុញទាក់ទាញភ្ញៀវទេសចរនៅតាមមូលដ្ឋានរៀងៗខ្លួន រដ្ឋបាលរាជធានី ភ្នំពេញបានគិតគូជំរុញ ការងារផ្លូវថ្មើរជើងនេះឱ្យដំណើរការឡើងវិញ ដើម្បីធ្វើយ៉ាងទាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តឱ្យបានច្រើន។

  ឯកឧត្តមអភិបាល​រាជធានីភ្នំពេញ​ បានបញ្ជាក់ ដើម្បីឱ្យគម្រោងនេះបានដំណើរការដោយរលូន ជាជំហានដំបូងគឺបើកផ្លូវ ថ្មើរជើងនេះចាប់ពីរៀងរាល់ល្ងាចថ្ងៃសុក្រ,ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយប្រកាសបិទចរាចរណ៍យានជំនិះគ្រប់ប្រភេទ រៀបចំណត បង្គន់អនាម័យ និងការងាររៀបចំសណ្តាប់ធ្នាប់ការលក់ដូរនៅលើតម្រាយផ្លូវនេះឱ្យ បានល្អ ដែលធានាថា គម្រោងនេះ នឹងប្រព្រឹត្តិទៅដោយរលូន ហើយទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។

​  ឯកឧត្តមអភិបាលបានឲ្យិដឹងថា៖មានអង្គភាពពាក់ពន្ធ័មួយចំនួនលើការរៀបចំផ្លូវថ្មើរជើងនេះដូចជា ខាងប្រៃសណីយ៏,អគ្គិសនីយ៏កម្ពុជា,ក្រសួងទេសចរណ៏និងរដ្ឋបាលរាជធានីភ្នំពេញ។

​  លោកសាំ ពិសិដ្ឋ នាយកមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានលើកឡើងថា៖ក្រុមលេខាធិការដ្ឋានរបស់មន្ទីរ បានកំពុងដំណើរការពិភាក្សាជាមួយបងប្អូនប្រជាពលរដ្ឋនៅតំបន់ខាងលើរួមទាំងការផ្សព្វផ្សាយ  អោយបានជ្រួតជ្រាបដល់បងប្អូនប្រជាពលរដ្ឋពីអត្ថប្រយោជន៏នៃផ្លូវថ្មើរជើងនេះដែលចែកចេញជា៣តំបន់ដោយសុំឱ្យប្រជាពលរដ្ឋចូលរួម។ក្នុងនោះមន្ត្រីជំនាញរបស់មន្ទីរសាធារណៈការបានសិក្សាលំអិតក្រោមការណែនាំពីឯកឧត្តមអភិបាលរាជធានីភ្នំពេញយើងបានគិតដល់ការរៀបចំហេដ្ឋារចនាសម្ពន្ធ័ផ្លូវ,តទឹក ភ្លើង ពិសេសក៏មានរៀបចំជាស្តង់លក់ដូរបែបផ្សាររាត្រី ការហាមមិនឱ្យរថយន្តចេញចូលចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង១១យប់រូមទាំងការរៀបចំចំណតជាដើម៕


ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior