logo
Header Logo
News Detail
thumbnail
អភិបាលខេត្តកំពង់ធំ ចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា ១ខ្នង នៅសាលាបឋមសិក្សាកូនក្អែក ស្រុកប្រាសាទសំបូរ
219
07-Nov-2024
Sub-nation news
Link

(រដ្ឋបាលខេត្តកំពង់ធំ): ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា ១ខ្នង៣បន្ទប់ និងសមិទ្ធផលជាច្រើនទៀត នៅសាលាបឋមសិក្សាកូនក្អែក ស្ថិតនៅភូមិកូនក្អែក ឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរ ដែលទទួលបានការឧបត្ថម្ភគាំទ្ររបស់អង្គការ GIVE CHILDREN A FUTURE asbl, LUXEMBOURG and OPERATION MONDE NOUVEAU asbl, BELGIUM នារសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤។


ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម នួន ផារ័ត្ន មានប្រសាសន៍លើកឡើងថា វិស័យអប់រំនៅកម្ពុជាបន្តអភិវឌ្ឍជាលំដាប់ និងប្រែក្លាយទៅជាប្រព័ន្ធអប់រំដែលមានគុណភាពខ្ពស់ ដែលអាចកសាង និងអភិវឌ្ឍធនធានមនុស្សប្រកបដោយមនសិកា វិជ្ជាជីវៈ និងសមត្ថភាពជំនាញពិតប្រាកដលើគ្រប់វិស័យ ជាប្រយោជន៍ដល់ការកសាងសង្គមជាតិមួយដែលមានសុខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សង្គមមានការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងសមធម៌ មានប្រជាជនប្រកបដោយចំណេះដឹងខ្ពស់ និងវប្បធម៌ជ្រៅជ្រះ មានជីវភាពសមរម្យ និងមានការរស់នៅប្រកបដោយសុខដុមរមនាទាំងក្នុងសង្គមជាតិ និងនៅក្នុងក្រុមគ្រួសារ ។


ឯកឧត្តម នួន ផារ័ត្ន បានលើកទឹកចិត្តដល់ក្មួយៗ សិស្សានុសិស្ស ត្រូវយកចិត្តទុកដាក់ ប្រឹងប្រែងក្រេបជញ្ជក់នូវចំណេះដឹងដែលផ្តល់ដោយលោកគ្រូ អ្នកគ្រូ និងចៀសឱ្យឆ្ងាយពីអំពើអបាយមុខនានា ដើម្បីកសាងខ្លួនឱ្យក្លាយជាពលរដ្ឋល្អក្នុងសង្គម ។ ឯកឧត្តម បានបញ្ជាក់បន្ថែមទៀតថា សមិទ្ធផលរូបវ័ន្តដែលនឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ ពិតណាស់នឹងក្លាយជាចំណែកមួយដ៏សំខាន់ក្នុងការជំរុញការកសាងធនធានមនុស្ស ប្រកបដោយសីលធម៌ និងគុណធម៌ ដើម្បីក្លាយជាដើមទុនដ៏ចាំបាច់ក្នុងការអភិវឌ្ឍមាតុភូមិកម្ពុជា ។


ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior