

"រតនគិរី៖ ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានអញ្ជើញចូលរួមក្នុង "ពិធីសម្ពោធសមិទ្ធផលអគារសមាគមអតីតយុទ្ធជន និងនិវត្តជន" ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កតិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ពិធីសម្ពោធនេះបានប្រារព្ធធ្វើនៅទីស្នាក់ការសមាគមអតីតយុទ្ធជននិងនិវត្តជនខេត្ត ដែលមានទីតាំងនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី (អតីតព្រលានយន្តហោះចាស់)។
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តរតនគិរី









