logo
Header Logo
News Detail
thumbnail
អភិបាលខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ
40
13-Jun-2026
Sub-nation news
Link

បន្ទាយមានជ័យ៖ សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បានបន្តសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងរងគ្រោះដោយសារគ្រោះធម្មជាតិផ្សេងៗជាសកម្មភាពស្នូល លើកិច្ចការមនុស្សធម៌ ជួយដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាក។ ជាក់ស្ដែង នៅល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ និងលោកជំទាវ ជ័យ ណារី អ៊ុំរាត្រី អមដំណើរដោយក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្ត អញ្ជេីញប្រគល់ផ្ទះពីរខ្នង ជូនពលរដ្ឋមានជីវភាពខ្វះខាត និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ មួយខ្នងនៅភូមិតាបែន ឃុំតាបែន នៅស្រុកស្វាយចេក និងមួយខ្នងទៀតនៅក្នុងភូមិតាម៉ា សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។


គ្រួសារទី១ ឈ្មោះ ម៉ៃ លិន ភេទស្រី អាយុ៥៨ឆ្នាំ មានជីវភាពក្រីក្រ មិនមានផ្ទះស្នាក់នៅ និងសមាជិកក្នុងបន្ទុកចំនួន៥នាក់ស្រី៣នាក់។ ដោយពិនិត្យឃើញថាគ្រួសារនេះមានលក្ខណៈសម្បត្តិសមស្របតាមលក្ខខណ្ឌដែលសាខាកំណត់គឺជាគ្រួសារ ស្ត្រីមេម៉ាយក្រីក្រ រស់នៅអចិន្ត្រៃយ៍ក្នុងភូមិនិងមានដីកម្មសិទ្ធិផ្ទាល់ខ្លួនទំហំ២៥ម៉ែត្រ គុណ៥៤ម៉ែត្រ សម្រាប់ សង់លំនៅដ្ឋានបាន និងមានការយល់ព្រមពី គណៈកម្មាធិការសាខា មន្ត្រីសាខាបានសហការណ៍ចាប់ ផ្តើមរកជាងដើម្បីសាងសង់ផ្ទះថ្មីមួយខ្នង មានទំហំទទឹង៤ម៉ែត្រ បណ្តោយ៧ម៉ែត្រ កម្ពស់៣.៨ម៉ែត្រ សង់ពីដែក ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី បាតចាក់ស៊ីម៉ងត៍(សាប)សង់ផ្ទាល់ដី(ផ្ទះតៀម)។


គ្រួសារទី២ ឈ្មោះ ម៉ៅ ឈឿយ ភេទស្រី អាយុ៦០ឆ្នាំ គ្រួសារនេះរស់នៅក្នុងសភាពក្រីក្រ និងផ្ទះត្រូវបានរងគ្រោះដោយខ្យល់កន្ត្រាក់នៅថ្ងៃទី៤ ខែឧសភាឆ្នាំ២០២៦កន្លងទៅ និងមានសមាជិកក្នុងបន្ទុកចំនួន៦នាក់/ស្រី៣នាក់។ ដោយពិនិត្យឃើញថាគ្រួសារនេះមានលក្ខណៈសម្បត្តិសមស្របតាមលក្ខខណ្ឌដែលសាខាកំណត់គឺជាគ្រួសារ ស្ត្រីមេម៉ាយក្រីក្រ រស់នៅអចិន្ត្រៃយ៍ក្នុងភូមិនិងមានដីកម្មសិទ្ធិផ្ទាល់ខ្លួនទំហំ១៨ម៉ែត្រ គុណ១៨ម៉ែត្រ សម្រាប់សង់លំនៅដ្ឋានក្រុមការងារបានសាងសង់ផ្ទះថ្មីមួយខ្នង មានទំហំទទឹង៤ម៉ែត្រ បណ្តោយ៧ម៉ែត្រ កម្ពស់៣.៨ម៉ែត្រ សង់ពីដែក ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី បាតចាក់ស៊ីម៉ងត៍ (សាប)សង់ផ្ទាល់ដី(ផ្ទះតៀម)៕


ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior