logo
Header Logo
News Detail
thumbnail
អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានរៀបចំបិទវគ្គបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI)» ជូនថ្នាក់ដឹកនាំ និងមន្ត្រី នៃក្រុមប្រឹក្សានីតិកម្ម
59
18-Jul-2026
National news
Link

ទីស្តីការក្រសួងមហាផ្ទៃ៖ នៅថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦ នេះ លោកឧត្តមសេនីយ៍ទោ ម៉ៅ វិស្សុត អគ្គនាយករង តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ និងលោក ឆាន់ ចន្ទសុភក្តិ៍ អនុប្រធានក្រុមប្រឹក្សានីតិកម្ម តំណាងឯកឧត្តម ហ៊ន យុវនា ប្រធានក្រុមប្រឹក្សានីតិកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គ បណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI)» ជូនថ្នាក់ដឹកនាំ និងមន្ត្រី នៃក្រុមប្រឹក្សានីតិកម្ម។


សូមជម្រាបជូនផងដែរថា វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ចំណេះដឹង សមត្ថភាព ក្នុងការយល់ដឹង និងអនុវត្តការប្រើប្រាស់បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិតដែលកំពុងមានសារៈសំខាន់ក្នុងការងាររដ្ឋបាល ការគ្រប់គ្រងទិន្នន័យ ការវិភាគព័ត៌មាន និងការកែលម្អប្រសិទ្ធភាពការងារប្រចាំថ្ងៃ។


សូមបញ្ជាក់ជូនបន្ថែមផងដែរ វគ្គបណ្តុះបណ្តាលនេះមានរយៈពេល៤ថ្ងៃ ដោយចែកចេញជា២វគ្គផ្សេងគ្នា វគ្គទី១ កម្រិតបណ្តុះបណ្តាលជូនសមាជិក ចំនួន៤៥រូប មានរយៈពេល២ថ្ងៃ (ថ្ងៃទី១៤-១៥ ខែកក្កដា ឆ្នាំ២០២៦) និងវគ្គទី២ កម្រិតបណ្តុះបណ្តាលជូនសមាជិក ចំនួន៤០រូប មានរយៈពេល២ថ្ងៃ (ថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០២៦) បានរៀបចំឡេីងស្ថិតនៅជាន់ទី៥ នៃអគារស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ។


ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior