logo
Header Logo
News Detail
thumbnail
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បើកសិក្ខាសាលាស្តីពីការអនុវត្តការងារអត្តសញ្ញាណកម្មស្របតាមច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងគម្រោង រៀបចំផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម ដំណាក់កាលទី២
470
31-Jul-2024
National news
Link

នាព្រឹកថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបើកសិក្ខាសាលាស្តីពីការអនុវត្តការងារអត្តសញ្ញាណកម្មស្របតាមច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងគម្រោង រៀបចំផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម ដំណាក់កាលទី២ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ដ.អ. ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងជាប្រធានលេខាធិការដ្ឋាននៃ គ.ជ.ដ.អ ព្រមជាមួយថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសនៃក្រសួង ស្ថាប័នពាក់ព័ន្ធនានា ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងវិស័យឯកជនផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងជាប្រធានលេខាធិការដ្ឋាននៃ(គ.ជ.ដ.អ) បានមានប្រសាសន៍ស្វាគមន៍ និងថ្លែងអំណរគុណចំពោះវត្តមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកានៃអង្គសិក្ខាសាលាទាំងមូល ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញចូលរួមសិក្ខាសាលានេះ ដែលញ៉ាំងឱ្យសិក្ខាសាលាថ្ងៃនេះ មានភាពអធិកអធម និងប្រកបដោយអត្ថន័យជ្រាលជ្រៅ ដែលបង្ហាញនូវឆន្ទៈនៃការចូលរួម ការសហការ ការទទួលខុសត្រូវ និងការគាំទ្រដល់ការអនុវត្តការងារអត្តសញ្ញាណកម្មស្របតាមច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ព្រមទាំងគម្រោងរៀបចំផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្មដំណាក់កាលទី២។ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបន្តថា ការងារអត្តសញ្ញាណកម្ម គឺជាការងាររបស់យើងទាំងអស់គ្នា មិនមែនជាការងារផ្តាច់មុខរបស់ថ្នាក់ជាតិ ឬរបស់ថ្នាក់ក្រោមជាតិ ឬរបស់មេឃុំចៅសង្កាត់នោះទេ ដូច្នេះ ដើម្បីបំរើពលរដ្ឋឱ្យបានល្អ យើងត្រូវប្រឹងប្រែងទាំងអស់គ្នា ដើម្បីប្រទេសជាតិ និងដើម្បីប្រជាពលរដ្ឋរបស់យើង។ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានលើកឡើងថា សិក្ខាសាលាថ្ងៃនេះ ជាវេទិកាមួយបង្ហាញអំពីចំណុចស្នូលសំខាន់ៗ លើការអនុវត្តការងារអត្តសញ្ញាណកម្ម និងបង្ហាញនូវទិសដៅមួយចំនួនដែលយើងកំពុងរៀបចំ (គូសវាស គិតគូរ) លើការរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធដែលនៅសេសសល់។ មួយវិញទៀតតាមរយៈវេទិកានេះដែរ នឹងកំណត់បាននូវចំណុចថ្មីៗមួយចំនួនក្នុងការធ្វើឱ្យប្រសើរឡើងប្រព័ន្ធការងារចុះបញ្ជីអត្តសញ្ញាណកម្ម រាប់ទាំង (១) ការចុះបញ្ជីអត្រានុកូលដ្ឋាន (២) ការចុះបញ្ជីស្នាក់នៅ (៣) ការចុះបញ្ជីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និង (៤) ការចុះបញ្ជីលិខិតឆ្លងដែន ដែលជាជំហានៗ យើងនឹងឈានទៅការចុះបញ្ជីតាមប្រព័ន្ធអនឡាញ ជាពិសេសត្រួសត្រាយផ្លូវ សម្រាប់រៀបចំផែនការយុទ្ធសាស្ត្រជាតិស្ដីពីអត្តសញ្ញាណកម្ម ដំណាក់កាលទី២។

ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធាន គ.ជ.ដ.អ បានមានប្រសាសន៍សម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលបានផ្តួចផ្តើមដឹកនាំសម្របសម្រួលសហការជាមួយដៃគូ អភិវឌ្ឍន៍ រួមជាមួយអង្គការសង្គមស៊ីវិលក្នុងការរៀបចំសិក្ខាសាលាដ៏មានសារសំខាន់នេះ។ ឯកឧត្តមបានគូសបញ្ជាក់ថា ការងារអត្តសញ្ញាណកម្ម គឺជាការងារដ៏មានសារសំខាន់ ដែលរាជរដ្ឋាភិបាល មានក្រសួងមហាផ្ទៃជាសេនាធិការបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជំរុញ និងពង្រឹងការផ្តល់សេវា អត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋ ព្រមជាមួយការធ្វើទំនើបកម្មការចុះបញ្ជីអត្រានុកូលដ្ឋាន ការចុះបញ្ជីស្នាក់នៅ ការចុះបញ្ជីអត្ត សញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ក៏ដូចជាការចុះបញ្ជីអត្តសញ្ញាណកម្មផ្សេងៗ តាមប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានផងដែរ ដោយបានកំណត់គោលដៅរួមគ្នាជាសកល គឺ “មនុស្សម្នាក់ មានអត្តសញ្ញាណតែមួយ”។ ឯកឧត្តមបានបន្ថែមទៀតថា ការរៀបចំបាននូវប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មឱ្យមានដំណើរការល្អនឹងចូលរួមចំណែកដល់ការលើកកម្ពស់អភិបាលកិច្ចល្អ ពង្រឹងរដ្ឋបាលសាធារណៈ និងលើកកម្ពស់ការផ្តល់ សេវាសាធារណៈជូនប្រជាពលរដ្ឋផងដែរ។ ឯកឧត្តមក៏បានអំពាវនាវដល់តំណាងអង្គការជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍន៍ ព្រមទាំងវិស័យឯកជននានា ដែលមានវត្តមានក្នុងអង្គសិក្ខាសាលានាថ្ងៃនេះ សូមពិនិត្យលទ្ធភាព និងពិចារណាលើការគាំទ្រផ្នែកណាមួយក្នុងគម្រោងនៃការរៀបចំផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្មដំណាក់កាលទី២នេះ។

គួរជម្រាបជូនដែរថា ការរៀបចំសិក្ខាសាលានេះឡើងក្នុងគោលបំណងសំខាន់ចំនួន៤ រួមមាន៖

១. ផ្សព្វផ្សាយលិខិតបទដ្ឋានថ្មីមួយចំនួនដល់រដ្ឋបាលថ្នាក់ក្រោមជាតិរួមមានសេចក្តីណែនាំស្តីពីការចុះបញ្ជីអត្រានុកូលដ្ឋានស្របតាមច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងការងារអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។

២. បង្ហាញពីលទ្ធផលនៃរបាយការណ៍វាយតម្លៃរហ័សក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពី អត្តសញ្ញាណកម្មឆ្នាំ២០១៧-២០២៦ និងប្រមូលមតិយោបល់ និងស្វែងរកការគាំទ្រទាំងផ្នែកបច្ចេកទេស និងធនធានថវិកាក្នុងការរៀបចំផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្មដំណាក់កាលទី២។

៣. បង្ហាញពីវឌ្ឍនភាពនៃការរៀបចំប្រព័ន្ធរួមអត្តសញ្ញាណប្រជាជន (IPIS) សម្រាប់ការអនុវត្តពេញលេញលើក្របខណ្ឌការងារអត្តសញ្ញាណកម្ម និងការធ្វើបច្ចុប្បន្នភាពការងារអត្រានុកូលដ្ឋានតាមរយៈការចុះបញ្ជីអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មផ្សេងៗដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។

៤. ស្វែងរកការគាំទ្រផ្នែកបច្ចេកទេស និងថវិកាពីសំណាក់អង្គការជាតិ/អន្តរជាតិ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជននានា ដើម្បីឈានទៅរកឌីជីថលូបនីយកម្មក្នុងការចុះបញ្ជីអត្រានុ ការចុះបញ្ជីស្នាក់នៅ ការចុះបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងការចុះបញ្ជីអត្តសញ្ញាណកម្មផ្សេងទៀត ជាពិសេសប្រព័ន្ធរួមអត្តសញ្ញាណប្រជាជនដែលជាកម្មវត្ថុដ៏សំខាន់ក្នុងការកំណត់ឱ្យបាននូវ “មនុស្សគ្រប់រូបត្រូវបានកំណត់អត្តសញ្ញាណ”៕

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior