

សេចក្ដីបំភ្លឺព័ត៍មានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មានកិត្តិយសសូមជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិ មេត្តាជ្រាបថា ៖ កាលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ មានការចុះផ្សាយព័ត៌មាន ជាភាសាចិន នៅលើ បណ្តាញសង្គម WeChat បានធ្វើការផ្សព្វផ្សាយក្រោមចំណងជើងថា “ អាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញបានបិទការចូលប្រទេសទាំងស្រុងជាបណ្ដោះអាសន្ន ហើយច្រកព្រំដែនគោកក៏នឹងត្រូវរឹតបន្តឹង ខ្លាំងដូចគ្នាចាប់ពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នៅក្នុងខ្លឹមសារនៃអត្ថបទក៏បានបន្ថែមទៀតថា៖ បុគ្គលអាយុក្រោម៤០ឆ្នាំទាំងអស់នឹងត្រូវបដិសេធ មិនឱ្យចូលប្រទេសមិនថាប្រុសឬស្រី ទោះមានទិដ្ឋាការ ឬឯកសារអាជីវកម្មក៏ដោយ ។
ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍
