

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម ឧត្តមសេនីយ៍ឯក វ៉ាន់ ថង កងម៉ានី (VANTHONG KONGMANY) រដ្ឋមន្ត្រី ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ក្នុងជំនួបទ្វេភាគី នៅសាលទទួលភ្ញៀវ អន្តរជាតិ នៃទីស្តីការក្រសួងមហាផ្ទៃ។










