

ល្ងាចថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងនាមប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីពិធីបិទការប្រកួតកីឡាបាល់ទះ “តេជោលីគ” រដូវកាលទី៣ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។













