logo
Header Logo
News Detail
thumbnail
ឯកឧត្ដម ឃួង ស្រេង និងលោកជំទាវ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ទៅចែកជូនដល់កងទ័ពជួរមុខ នៅក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង
151
30-May-2025
Sub-nation news
Link

ស្ទឹងត្រែង៖ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ នាព្រឹកថ្ងៃទី៣០ខែឧសភាឆ្នាំ២០២៥នេះ បានដឹកនាំប្រតិភូរដ្ឋបាលរាជធានីភ្នំពេញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទៅចែកជូនដល់កងទ័ពជួរមុខ ដែលបានចងសម្ព័ន្ធមេត្រីជាមួយរដ្ឋបាលរាជធានីភ្នំពេញមានបញ្ជាការដ្ឋាន កងពលធំអន្តរាគមន៍លេខ៣ ,កងពលតូច អន្តរាគមន៍លេខ៩ កងពលតូចអន្តរាគមន៍លេខ១២៨ និងកង

នគរបាលជាតិ វរសេនាតូច ការពារព្រំដែនលេខ ៧៩៣ ស្ថិតនៅក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ និងភូមិសាស្ត្រ ខេត្តស្ទឹងត្រែង។

  

ពិធីជួបសំណេះសំណាលនេះបានធ្វើឡើងនៅទី

កងពលតូចអន្តរាគមន៍លេខ ១២៨ យោធភូមិភាគទី១ នាក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែង។

  ឯកឧត្ដមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា៖ កងទ័ពជាខឿនការពារជាតិដ៏រឹងមាំមិនអាចខ្វះបាន ក្នុងនាមសម្ព័ន្ធមេត្រីជាមួយ កងទ័ពយើងនឹងជួយសហការជាមួយកងទ័ពជួរមុខ ការពារព្រំដែនជានិច្ចទោះក្នុងកាលៈទេសណាក៏ដោយ។

  ក្នុងឱកាសនោះឯកឧត្ដមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានប្រកាសគាំទ្រទាំងស្រុង ចំពោះប្រសាសន៍ថ្លែងការណ៍ពិសេសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជា អតីតនាយករដ្ឋមន្ត្រី ក្នុងការពង្រាយ

កងទ័ពនៅតាមព្រំដែន ក្នុងជម្លោះព្រំដែនជាមួយប្រទថៃ ដើម្បីការពារបូរណភាពទឹកដី ពីការរំលោភឈ្លានពាន។ សម្តេចតេជោ ហ៊ុនសែន មិនត្រូវការសង្គ្រាមទេ ការចល័តកម្លាំងទ័ព និងអាវុធធុនធ្ងន់ទៅកាន់ព្រំដែនមិនមែនដើម្បីធ្វើសង្គ្រាមទេ គ្រប់យ៉ាងកម្ពុជា ធ្វើដើម្បីការពារយថាហេតុអាក្រក់ដែលភាគីម្ខាងទៀតបំពាន។ អគ្គបញ្ជាការដ្ឋានកងយុទ្ធពលខេមរភូមិន្ទបានបញ្ជាក់ហើយថា កម្ពុជានឹងមិនដកថយ ឬឈរជើងដោយគ្មានអាវុធនៅ ចំណុច ដែល បាន ប៉ះទង្គិចគ្នានោះទេ។

   ក្នុងឱកាសនោះឯកឧត្ដមឃួង ស្រេង បានបញ្ជាក់ថា៖ អំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលនាំមកផ្តល់ជូនកងទ័ពនៅពេលនេះរួមមាន៖១-កងពលធំអន្តរាគមន៍លេខ៣ឧបត្ថម្ភជូនថវិកាចំនួន ៤០.០០០.០០០៛ (សែសិបលានរៀល) ចាក់ដីគ្រួសក្រហមផ្លូវចូលទីលានបាញ់គ្រាប់ពិត ដោយផ្តល់ជូនដំណាក់កាលទី១ ចំនួន៥០%ចំនួន១៤.៤០០$ (ដប់បួនពាន់ បួនរយដុល្លារ)ជាមួយនិងឧបត្ថម្ភ សម្ភារ និងគ្រឿងឧបភោគបរិភោគ ដែលមានដូចជាប្រេងម៉ាស៊ូត,មី,ទឹកត្រី+ទឹកស៊ីអ៊ីវ,ប្រេងឆា,ត្រីខកំប៉ុងនិងទឹកបរិសុទ្ធ។២- កងពលតូចអន្តរាគមន៍លេខ៩ ឧបត្ថម្ភជូនថវិកាចំនួន ៤០.០០០.០០០៛ (សែសិបលានរៀល),វរសេនាតូចលេខ

៣៩១,៣៩២,៣៩៣,៣៩៤,៣៩៥ ចំនួន៥វរសេនាតូច ក្នុង០១វរៈ ឧបត្ថម្ភ ថវិកាចំនួន ២០.០០០.០០០៛ (ម្ភៃលានរៀល),កសាងលេណដ្ឋានអក្សរ A ចំនួន ១០ អស់ថវិកាចំនួន ២៥.០៩០$ (ម្ភៃប្រាំពាន់ កៅសិបដុល្លារ)ជាមួយនិងការឧបត្ថម្ភ សម្ភារ និងគ្រឿងឧបភោគបរិភោគ មានដូចជា ប្រេងម៉ាស៊ូត,មី,ទឹកត្រី+ទឹកស៊ីអ៊ីវ,ប្រេងឆា,ត្រីខកំប៉ុងនិងទឹកបរិសុទ្ធ។

៣- វរនគរបាលការពារព្រំដែន៧៩៣ឧបត្ថម្ភជូន

ថវិកាចំនួន ១០.០០០.០០០៛ (ដប់លានរៀល) ជីកស្រះទឹក ចំនួន ២កន្លែង អស់ថវិកាចំនួន ២០.០០០.០០០៛ (ម្ភៃលានរៀល),ឧបត្ថម្ភសម្ភារ និងគ្រឿងឧបភោគបរិភោគ មានដូចជា ប្រេងម៉ាស៊ូត,មី,ទឹកត្រី+ទឹកស៊ីអ៊ីវ,ប្រេងឆា,ត្រីខកំប៉ុងនិងទឹកបរិសុទ្ធ។

៤- យោធភូមិភាគ១ ថវិកា ចំនួន ៥.០០០.០០០៛ (ប្រាំលានរៀល)

៥- កងពលតូចអន្តរាគមន៍លេខ ១២៨ឧបត្ថម្ភជូនថវិកាចំនួន ៤០.០០០.០០០៛ (សែសិបលានរៀល),វរសេនាតូចអន្តរាគមន៍លេខ ២៨១, ២៨២, ២៨៣, ២៨៤ និង២៨៥ ចំនួន ៥ វរសេនាតូច ក្នុង ១ វរៈ ឧបត្ថម្ភថវិកា ចំនួន ២០.០០០.០០០៛ (ម្ភៃលានរៀល) សាងសង់ផ្ទះនិងឃ្លាំងដាក់អាវុធនិងគ្រាប់(លើកទី២បញ្ចប់) ថវិកាចំនួន៥៦.៦៩៥$ (ហាសិប ប្រាំមួយពាន់ ប្រាំមួយរយកៅសិបប្រាំដុល្លារ)ឧបត្ថម្ភសម្ភារ និងគ្រឿងឧបភោគបរិភោគ មានដូចជាប្រេងម៉ាស៊ូត,មី,ទឹកត្រី+ទឹកស៊ីអ៊ីវ,ប្រេងឆា,ត្រីខកំប៉ុងនិងទឹកបរិសុទ្ធ។

៦- តំបន់ប្រតិបត្តិការសឹករង ស្ទឹងត្រែង ថវិកា ចំនួន ២.០០០.០០០៛ (ពីរលានរៀល)។

៧- បុគ្គលិកមន្ទីរពេទ្យកងពលតូចអន្តរាគមន៍លេខ១២៨ ចំនួន ១៩នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ចំនួន ១០០.០០០៛ (មួយរយពាន់រៀល)។

៨- វត្ត នៅជិតភូមិសាស្ត្រកងពលតូចអន្តរាគមន៍លេខ១២៨ ចំនួន ៥វត្ត ក្នុង ១វត្ត ប្រគេន 

អង្ករ ចំនួន ១០០ គីឡូក្រាមនិងបច្ច័យ ចំនួន ២.០០០.០០០៛ (ពីរលានរៀល)។

៩- វត្ត រតនៈវុទ្ធីមុន្នីរាម (ជាប់កងពល) ប្រគេនអង្ករ ចំនួន ១០០ គីឡូក្រាម បច្ច័យ ចំនួន ៤.០០០.០០០៛ (បួនលានរៀល)។

  បន្ថែមពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត បានផ្តល់នូវការឧបត្ថម្ភ ចំពោះមេទាហាន មេនគរបាល ចំនួន ១៦៨៧នាក់ ដោយម្នាក់ៗទទួលបានថវិកាចំនួន ១០ម៉ឺនរៀល ។ 

-ពលទាហាន ចំនួន ៤៣០នាក់ ដោយម្នាក់ៗ ទទួលបានចំនួន ៥ម៉ឺនរៀល ។សរុបទាំងមេទាហាន មេនគរបាល និងពលធាហាន ពលនគរបាល ចំនួន ៥.៩៩៧នាក់ ស្មើថវិកា ៣៨៤.២០០.០០០រៀល ។

សរុបទាំងថវិកា និងសម្ភារៈ ចំនួន ៣៨ម៉ឺន ៤ពាន់ដុល្លារ ស្មើ ១.៥៣៦.៦៨៧.០០០រៀល ។


ឯកឧត្ដមឃួង ស្រេង បានមានប្រសាសន៍ទៀតថា៖ ការបង្កើតឱ្យមានការចងសម្ព័ន្ធមេត្រីជាមួយរវាងសមរភូមិមុខនិងសមរភូមោក្រោយនេះគឺបានមកពីគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមកសម្តេចធិបតីនាយករដ្ឋមន្ត្រី បច្ចុប្បន្ន។

ជាមួយគ្នានោះ ឯកឧត្ដមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកជំទាវ ក៏បានចូលបុណ្យសពលោកព្រិន្ទបាលឯក សួន រោន នៅបញ្ជាការដ្ឋានកងពលតូចលេខ ៩ នូវបច្ច័យបុណ្យចំនួន ១០លានរៀលផងដែរ។

លោកឧត្តមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨  ក្នុងឱកាសនោះដែរបានមានប្រសាសន៍លើកឡើងថា៖ តាមរយៈការចងសម្ព័ន្ធមេត្រីជាមួយ បានធ្វើឱ្យទំនាក់ទំនងរវាង អង្គភាពជួរមុខកងពលតូច អន្តរាគមន៍លេខ១២៨ចំណុះយោធភូមិភាគទី១ ក្នុងខេត្តស្ទឹងត្រែងនិងរដ្ឋបាលរាជធានីភ្នំពេញកាន់តែប្រសើរឡើង មានសាមគ្គីភាព មិត្តភាព កាន់តែជ្រាលជ្រៅនិងស្និតស្នាលដូចទឹកនិងត្រី ដែលធ្វើឱ្យកងទ័ពយើងកាន់តែមានភាពមុះមុត ក្នុងការ ការពារជាតិមាតុភូមិ។

  ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោ មៀច សាមុត បានប្តេជ្ញាការពារសន្តិភាព ការពារព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានគង់វង្ស ប្តេជ្ញាការពាររាជរដ្ឋាភិបាលដែលប្រសូត្រចេញពីការបោះឆ្នោតស្របច្បាប់ ដោយលទ្ធិប្រជាធិបតេយ្យ សេរីយុត្តិធម៌ គ្មានអំពើហិង្សា ក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

ប្តេជ្ញា ការពារបូរណភាពទឹកដីកម្ពុជា ឱ្យបានដាច់ខាតប្តេជ្ញា ប្រឆាំងដាច់ខាតរាល់ការញុះញង់ ពីពួកអគតិដែលគិតមិនល្អលើរាជរដ្ឋាភិបាលយើង។ប្រឆាំងដាច់ខាតបុគ្គល ឬក្រុមអមិត្តណាដែលមានគំនិតផ្តួលរំលំរាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ប្តេជ្ញា កម្ទេសចោលរាល់ជនណាមួយដែលបង្កអស្ថេរិភាពនៅក្នុងប្រទេសកម្ពុជា។ប្តេជ្ញា កម្ទេសចោលពួកឧទ្ទាមមានឧបាយកលធ្វើបដិវត្តន៍ពណ៌។គាំទ្រ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បន្តធ្វើជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៨ និងអាណត្តិក្រោយៗទៀត៕


ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior