logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តតាកែវ រៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៦
246
12-Jan-2026
Sub-nation news
Link

តាកែវ៖ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តតាកែវ ដែលកិច្ចប្រជុំនេះបានរៀបចំរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរង ខេត្ត លោកនាយក នាយករងរដ្ឋបាល លោកនាយក នាយករងទីចាត់ការ សាលាខេត្ត លោក លោកស្រិ ប្រធានមន្ទីរអង្គភាពជំនាញជុំវិញខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកអភិបាលក្រុងស្រុក លោកអធិការ លោកមេបញ្ជាការអាវុធហត្ថ មូលដ្ឋានស្រុកក្រុង លោកមេបញ្ជាការផ្នែកសឹករងស្រុកក្រុង លោកមេឃុំចៅសង្កាត់ និងលោកមេប៉ុស្ដិ៍រដ្ឋបាលឃុំសង្កាត់ នៅទូទាំងខេត្តតាកែវ។


ក្នុងនោះផងដែរ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានលើកឡើងថា ក្នុងឆ្នាំ២០២៥នេះ ខេត្តតាកែវ មាន គម្រោងវិនិយោគបង្កើតរោងចក្រក្នុងខេត្តតាកែវតាមរយៈការចុះបញ្ជីនៅ៖ CDC មានចំនួន ៤៤ក្រុមហ៊ុន បើធៀបនឹង ឆ្នាំ២០២៤ កើនឡើង១២០%។ ក្នុងនោះដែរ អនុគណៈកម្មាធិការវិនិយោគខេត្តតាកែវ មានចំនួន ៥១ក្រុមហ៊ុន កើនឡើង២៩២% ។

ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថាលទ្ធផលទាំងអស់នេះ កើតចេញពីការខិតខំប្រឹងប្រែង របស់ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្នុងការថែរក្សា សន្តិភាព ស្ថេរភាពនយោបាយ ការថែរក្សាសន្តិសុខសុវត្ថិភាព ផ្តល់ឱកាសដល់អ្នកវិនិយោគគ្រប់ជាតិសាសន៍ ក្នុងការមកបណ្ដាក់ទុនវិនិយោគនៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា៕


ប្រភព៖ រដ្ឋបាលខេត្តតាកែវ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior