logo
Header Logo
News Detail
thumbnail
ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុកភ្នំស្រុក និងស្រុកព្រះនេត្រព្រះ
120
05-Dec-2024
Sub-nation news
Link

បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត បានបន្តអញ្ជើញជាអធិបតីប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុកចំនួន២បន្ថែមទៀត មានស្រុកភ្នំស្រុក និងស្រុកព្រះនេត្រព្រះ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ ។


ជាមួយនឹងការអបអរសាទរក្នុងការចូលកាន់តំណែងអភិបាលរងស្រុកទាំង២នោះដែរ នាឱកាសនោះ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណ:អភិបាលខេត្ត ក៏បានសម្តែងនូវការអបអរសាទរ និងដាក់ចេញវិធានការបង្កើនការគ្រប់គ្រងសភាពការណ៍នៅមូលដ្ឋាន រាល់បញ្ហាដែលកើតមាននៅមូលដ្ឋាន ត្រូវឆាប់ដោះស្រាយឱ្យបានទាន់ពេលវេលា ទោះតូចតាច តិចតួចក្ដី ជៀសវាងបង្កឱ្យកើតជាបញ្ហាធំ ដើម្បីបង្ការទប់ស្កាត់សកម្មភាពដែលបំផុសបំផុលបំប៉ោងបំភ្លៃការពិតក្នុងសង្គម ។ ដោយបន្តជំរុញចលនាប្រជាពលរដ្ឋឱ្យចូលរួមអនុវត្តគោលនយោបាយ“ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព”ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពក្នុងមូលដ្ឋានរបស់ខ្លួន។ ជាពិសេសទប់ស្កាត់ និងបង្រ្កាបបទល្មើសជួញដូរ មនុស្ស អាជីវកម្មផ្លូវភេទ ការផលិត ការជួញដូរ ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀនឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព។ 


ជាមួយគ្នានោះ ឯកឧត្ដម ក៏បានធ្វើការផ្តាំផ្ញើ នូវកិច្ចការមួយចំនួនដល់ អភិបាលរងស្រុក ក៏ដូចជារដ្ឋបាលក្រុង-ស្រុកទាំង ត្រូវយកចិត្តទុកដាក់អនុវត្តចំពោះមុខ ៖ ១-ត្រូវធ្វើការបែងចែកតួនាទី ភារកិច្ច ជូនគណៈអភិបាលស្រុក ដោយអនុលោមតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ លេខ០៤៧សណន ស្តីពីការបែងចែកតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងារជូនគណៈអភិបាលខេត្ត គណៈអភិបាលក្រុង គណៈអភិបាលស្រុក, ២-ត្រូវយកចិត្តទុកដាក់ ពង្រឹងប្រសិទ្ធភាពការផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយ គណនេយ្យភាព តម្លាភាព និងភាពរហ័សទាន់ចិត្ត, ៣-ត្រូវចូលរួមពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ទប់ស្កាត់បញ្ហាក្មេងទំនើង បញ្ហាគ្រឿងញៀន បញ្ហាល្បែងស៊ីសងខុសច្បាប់ បញ្ហាគ្រោះថ្នាក់ចរាចរ កិច្ចការនេះគឺត្រូវបានចាត់តាំងអនុវត្តតាមស្មារតីអង្គប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកាលពីថ្ងៃទី១៥កុម្ភៈឆ្នាំ២០២៤ កន្លងមកនេះនិងត្រូវបន្តអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់, ៤-សហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍ វិស័យឯកជន ដើម្បីកៀរគរធនធានធ្វើការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន រួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យមានភាពកាន់តែប្រសើរឡើង, ៦-ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ។


សូមបញ្ជាក់ថា លោកស្រី ព្រិញ សាវ៉ង់ ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ៦ ត្រូវបានប្រកាសជាអភិបាលរងនៃគណៈអភិបាល ស្រុកភ្នំស្រុក។ ដោយឡែក លោកស្រី ហម សុភី ឋានន្តរស័ក្តិគ្រូបង្រៀនកម្រិតមូលដ្ឋានដើមខ្សែពិសេស ថ្នាក់លេខ៦ ក៏ត្រូវបានប្រកាសជាអភិបាលរងនៃគណៈអភិបាលស្រុកព្រះនេត្រព្រះ៕


ប្រភព​៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior