នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បានអញ្ជើញជាអធិបតីពិធីបើកព្រឹត្តិការណ៍សង្ក្រាន្ត ក្រសួងមហាផ្ទៃ ឆ្នាំ២០២៥ និងលេងល្បែងប្រជាប្រិយខ្មែរ ព្រមទាំងរាំកម្សាន្តជាមួយថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងមហាផ្ទៃ អបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័កពុទ្ធសករាជ ២៥៦៩។