logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តព្រះវិហារ រៀបចំកិច្ចប្រជុំស្តីពីការពង្រឹងវិធានការសន្តិសុខនៅតាមខេត្តជាប់ព្រំដែន ប្រចាំទិសភូមិភាគ៤
125
11-Apr-2025
Sub-nation news
Link

ខេត្តព្រះវិហារ៖ ព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំស្តីពីការពង្រឹងវិធានការសន្តិសុខនៅតាមខេត្តជាប់ព្រំដែន ប្រចាំទិសភូមិភាគ៤ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ អគ្គស្នងការរងនគរបាលជាតិ និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅសាលប្រជុំសាលាខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ឯកឧត្តម តំណាងមេបញ្ជាការយោធភូមិភាគទី៤ មេបញ្ជាការកងពលតូច អន្តរាគមន៍លេខ៧ លេខ៨ លេខ៩ នគរបាលយោធភូមិភាគទី៤ មេបញ្ជាការកងកម្លាំងឈរជើងនៅតាមព្រំដែន ឯកឧត្តមប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូង ឯកឧត្តមអភិបាលរងខេត្ត លោកនាយករដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាព ស្នងការ ស្នងការរង នគរបាលខេត្ត អធិការនគរបាលក្រុង ស្រុកទាំង៨ អភិបាលក្រុង ស្រុកទាំង៨ និងមន្ត្រីនគរបាលនៃស្នងការដ្ឋានខេត្តជាច្រើនរូប។


ក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្ត បានជម្រាបពីសន្តិសុខសណ្តាប់ធ្នាប់ផ្ទៃក្នុង នៅតាមបណ្តោយព្រំដែន និង វិធានការការពារ នៅក្នុងឱកាស នៃការអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្នុងខេត្តព្រះវិហារចំពោះសភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់ផ្ទៃក្នុង៖ តាមរយៈ ការប្រើប្រាស់វិធានការសរុប កម្លាំងសរុបរបស់គណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត ក្នុងការអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព បានធ្វើឱ្យបទ ល្មើសនានា មានការថយចុះ និងធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈបានល្អ ប្រសើរពុំមានអ្វីកើតឡើង គួរឱ្យកត់សម្គាល់ឡើយ។


ក្នុងនោះ លទ្ធផល នៃការបង្ក្រាបបទល្មើសនានា នៅក្នុងត្រីមាសទី១ ឆ្នាំ ២០២៥ មានដូចខាងក្រោម៖

• បទល្មើសព្រហ្មទណ្ឌ៖ បង្ក្រាបបាន ១១លើក លើបទ ល្មើសរួមចំនួន ១៣លើក ឃាត់ខ្លួនមុខសញ្ញា ១៣នាក់ និង ដកហូតវត្ថុតាងម៉ូតូចំនួន ០៩គ្រឿង និងសម្ភារពាក់ព័ន្ធ ផ្សេងៗមួយចំនួនទៀត។

• ក្មេងទំនើង៖ បង្ក្រាបបាន ០១លើក ឃាត់ខ្លួនមុខសញ្ញា ចំនួន ០៤នាក់(ប្រុស) កសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់។

• ល្បែងស៊ីសងខុសច្បាប់៖ បង្ក្រាបបាន ០៤លើក ឃាត់ ខ្លួនមុខសញ្ញាបានចំនួន ១១នាក់ ស្រី ០៦នាក់ ដកហូត វត្ថុតាងជាសម្ភារផ្សេងៗជាច្រើនទៀត យកមកធ្វើកិច្ចសន្យា អប់រំ ណែនាំ ឱ្យបញ្ឈប់សកម្មភាពលេងបន្តទៀត។

• ការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន៖ បង្ក្រាបបាន ០៦លើក ឃាត់ខ្លួនមុខសញ្ញាចំនួន ០៧នាក់ និងបានអប់រំផ្សព្វផ្សាយសរុបចំនួន ១៣លើក មានប្រជា ពលរដ្ឋ ចូលរួមសរុបប្រមាណជាង ៤ពាន់នាក់ ស្រីចំនួន ជាង ២ពាន់នាក់។

•អំពីការងារប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន៖ បង្ក្រាប បាន ១០លើក ឃាត់ខ្លួនមុខសញ្ញាចំនួន ៥៥នាក់ ស្រី ចំនួន ១៨នាក់ និងបានធ្វើការផ្សព្វផ្សាយចំនួន ២៨៨លើក មានប្រជាពលរដ្ឋចូលរួមសរុបប្រមាណជាង ៤ម៉ឺននាក់។

• បទល្មើសព្រៃឈើ និងធនធានធម្មជាតិ៖ បានទប់ស្កាត់ និងបង្ក្រាបបាន ១១៥ករណី និងដកហូតបានវត្ថុតាងរួមមាន៖ ឈើអារសរុបប្រមាណជាង ៨ម” រថយន្ត ២គ្រឿង រណាយន្ត ២៥គ្រឿង និងសម្ភារមួយចំនួនទៀត។

•បទល្មើសជលផល៖ បង្ក្រាបបាន ០៥ករណី និងដកហូត បានវត្ថុតាងមួយចំនួន។


ចំពោះការការពារសន្តិសុខសណ្តាប់ធ្នាប់ នៅក្នុងឱកាស នៃការ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ៖ គណៈ បញ្ជាការឯកភាព នៃរដ្ឋបាលខេត្ត បានត្រៀមរៀបចំផែនការ ការពារ និងត្រៀមលក្ខណៈរួចជាស្រេចដោយប្រើប្រាស់វិធានការសរុប កម្លាំងសរុប មធ្យោបាយសរុប សម្រាប់កិច្ចការពារ សន្តិសុខ សុវត្ថិភាព នៅតាមគ្រប់គោលដៅ នៅក្នុងខេត្ត និង តាមក្រុង ស្រុក ឃុំ សង្កាត់ ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ បានរួចរាល់ផងដែរ។


ចំពោះការត្រៀមទទួលពលករឆ្លងកាត់ព្រំដែននៅក្នុងឱកាស នៃការអបអរសាទរបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ៖ ដោយ ខេត្តព្រះវិហារពុំមានច្រកព្រំដែន ដែលពលករត្រូវឆ្លងកាត់នោះទេ ប៉ុន្តែរដ្ឋបាលខេត្តក៏បានត្រៀមលក្ខណៈ ជាមធ្យោបាយ និង កម្លាំងសម្រាប់ជួយអន្តរាគមន៍សម្របសម្រួលករណីមានការអនុញ្ញាតឱ្យពលករឆ្លងកាត់តាមច្រកទ្វារព្រំដែនអានសេះ ឬ ករណីណាមួយ៕


ប្រភព៖ រដ្ឋបាលខេត្តព្រះវិហារ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior