logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តកណ្ដាល រៀបចំសិក្ខាសាលាផ្សព្វផ្សាយ «ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨»
217
22-Apr-2025
Sub-nation news
Link

ខេត្តកណ្ដាល៖ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ«ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨» ក្រោមអធិបតីភាពឯកឧត្តម វ័ន កុយ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ និងឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកណ្ដាល ដោយបានការអញ្ជើញចូលរួមពីបណ្ដាមន្ទីរ-អង្គភាពពាក់ព័ន្ធ និងរដ្ឋបាលក្រុង-ស្រុកទាំង១៣ផងដែរ។


ឯកឧត្តម វ័ន កុយ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ មានប្រសាសន៍ថា៖ ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព២០២៤-២០២៨» គឺយន្ត ការជាតិ បានរៀបចំឡើងបន្តពីផែនការសកម្មភាពជាតិស្តីពីជនពិការ រួមបញ្ចូលជនរងគ្រោះដោយសាយុទ្ធភណ្ឌមិនទាន់ផ្ទុះសល់ពីសង្រាម២០០៩-២០១១ និងបន្តដល់ឆ្នាំ២០១៣ ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព២០១៤-២០១៨ និងផែនការយុទ្ធសាស្ត្រជាតិស្តពីពិការភាពឆ្នាំ ២០១៩-២០២៣ ដើម្បីរួមចំណែកក្នុងការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជន ពិការ ច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ សេចក្តីប្រកាសទីក្រុងហ្សាការតាស្តីពីទសវត្សរ៍ជនមានពិការភាពអាស៊ីប៉ាស៊ីហ្វិក២០២២-២០៣២ យុទ្ធសាស្ត្រអ៊ុនឈាន់ «ធ្វើឱ្យសិទ្ធិក្លាយជាការពិត» ផែនការ អភិវឌ្ឍន៍ប្រកបដោយចីរភាព និងជាពិសេសយុទ្ធសាស្ត្របញ្ចកោនដំណាក់ កាលទី១របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា។


ឯកឧត្តមបានបន្តទៀតថា៖ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យពិការភាពជាការងារអាទិភាពនៅក្នុងវិស័យអាទិភាពសំខាន់ៗដទៃទៀត ដោយបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ អំពីការអនុវត្តគោលនយោបាយពិការភាព តាមរយៈការ ពង្រឹងការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ជាពិសេសកម្ពុជាបានដាក់ចេញនូវច្បាប់ លិខិតបទដ្ឋាន និង គោលនយោបាយសំខាន់ៗ មួយចំនួន ក្នុងការធានាបាននូវការមិនរើសអើង ការផ្តល់ឱកាសស្មើភាពគ្នា និងការចូលរួមពេញលេញរបស់បងប្អូនជនមានពិការភាពនៅក្នុងសង្គម ហើយជនមានពិការភាពនៅកម្ពុជា ទទួលបានសិទ្ធិយ៉ាងពេញលេញ ដូចមានចែងក្នុងច្បាប់ និងអនុសញ្ញាស្តីពីសិទ្ធិជនពិការ និងបានបញ្ចូលទាំង សិទ្ធិចូលរួមក្នុងជីវភាពនយោបាយ និងសាធារណៈដែល ធ្វើឱ្យជនមានពិការ ភាពរស់នៅក្នុងសង្គម មានសមភាពចំពោះមុខច្បាប់ ដូចជនដែលមិនមានពិការភាព។


ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាលមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតនូវឧត្តមគតិស្នេហាជាតិដ៏ថ្លៃថ្លា បន្តបំពេញបេសកកម្មជាប្រវត្តិសាស្ត្រ ក្នុងការបម្រើជាតិមាតុភូមិប្រែក្លាយ កម្ពុជាឱ្យទៅជាទឹកដីដ៏ពិសិដ្ឋ បរិបូរណ៍ វិបុលភាព ជាសង្គមមួយមានការដឹកនាំ ប្រកបដោយគុណាធិបតេយ្យ រួមសាមគ្គីជាធ្លុងមួយ លុបបំបាត់ការរើសអើង លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសជនមានពិការភាពដើម្បីឈានទៅសម្រេច ឱ្យបាននូវចក្ខុវិស័យជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ នៅឆ្នាំ២០៥០។


ឯកឧត្តមក៏បានបន្តទៀតថា៖ រដ្ឋបាលខេត្តកណ្តាល ពិតជាមានមោទកភាពក្រៃលែង ដោយបានឃើញវិស័យពិការភាពនៅកម្ពុជាទទួលបានជោគជ័យដ៏ត្រចះត្រចង់ នាឆ្នាំ២០២៣កន្លងមក ជាមួយភាពល្បីរន្ទឺលើឆាកអន្តរជាតិ ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍សំខាន់ៗជាប្រវត្តិសាស្ត្រ ចំនួន០៣គី ទី១-ជោគជ័យក្នុងការរៀបចំកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ទី២-និងកីឡាជនមានពិការភាពលើកទី១ និងទី៣-ការរៀបចំសន្និសីទជនមានពិការភាពប្រចាំតំបន់អាស៊ី និងកីឡាជូនប៉ាស៊ីហ្វិកស្តីពី និងប៉ាស៊ីហ្វិកស្តីពីការអភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន។ជោគជ័យ ទាំង៣នេះបានជំរុញកម្ពុជា ឱ្យទទួលបានកិត្យានុភាពថ្មី ឱ្យទទួលបានកិត្យានុភាពថ្មីៗបន្ថែមទៀត ស្មើមុខស្មើមាត់ជាមួយនឹង អន្តរជាតិ ជាពិសេសបានឆ្លុះបញ្ចាំងអំពីសក្តានុពល និងវត្តនភាពការវិវត្តវិស័យពិការភាព មិនចាញ់បណ្តាប្រទេសនានា នៅក្នុងតំបន់ និងអន្តរជាតិឡើយ។


ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior