logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តព្រៃវែង រៀបចំទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ “រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មី ប្រកបដោយភាពច្នៃប្រឌិត”
31
06-Jul-2026
Sub-nation news
Link

ព្រៃវែង៖ នៅព្រឹកថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រៃវែង រៀបចំទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋយុវជនយុវវ័យសិស្សានុសិស្សឱ្យ ជៀសឆ្ងាយពីគ្រឿងញៀន ក្រោមប្រធានបទ “រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មី ប្រកបដោយភាពច្នៃប្រឌិត” ក្រោមអធិបតីភាព ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង នៅសួនច្បាសម្តេចក្រឡាហោម ស ខេង។


មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្ត លើកឡើងថា ទិវាគ្រឿងញៀននេះ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ និងត្រូវបានរាជរដ្ឋាភិបាល ចាត់ទុកជាទិវាដ៏មានសារៈសំខាន់មួយ សម្រាប់រំលឹកដល់ប្រជាពលរដ្ឋ ក៏ដូចជាបង្ហាញនូវការប្តេជ្ញាចិត្ត កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល កម្ពុជា ក្នុងការចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀននាពេលកន្លងមក។ ដោយឡែកឆ្នាំ២០២៦ រាជរដ្ឋាភិបាលសម្រេច កំណត់យកប្រធានបទនៃទិវា គឺ “រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មី ប្រកបដោយភាពច្នៃប្រឌិត” ក្នុង គោលបំណងធ្វើយ៉ាងណាបំផុសជាចលនាជាតិមួយ ដែលមានការចូលរួមពីគ្រប់វិស័យ ក្នុងការលើកកម្ពស់ការអប់រំ អំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន និងមានវិធានការម៉ឺងម៉ាត់ដាក់ខាតពីគ្រប់តួអង្គពាក់ពាក់ព័ន្ធទាំងអស់ ដើម្បីឈានដល់ការកាត់ផ្តាច់ឬសគល់នៃបញ្ហា និងទប់ស្កាត់ការវិលត្រឡប់មកវិញនៃបញ្ហាគ្រឿងញៀន ដែលស្រប ទៅនឹងពាក្យស្លោក “កាត់ផ្តាច់ការវិវត្តនៃបញ្ហាគ្រឿងញៀន”។


ឯកឧត្ដមបញ្ជាក់ថា វត្តមានចូលរួមក្នុងអង្គពិធី ពីគ្រប់អង្គភាព គ្រប់វិស័យ រួមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ, សិស្សានុសិស្ស, យុវជន យុវនារី វិស័យឯកជន និងបងប្អូនប្រជាពលរដ្ឋ ដែលនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពី ស្មារតីរួបរួមគ្នាមួយក្នុងការចាត់ទុកបញ្ហាគ្រឿង ញៀនជាបញ្ហារួមរបស់សង្គមជាតិ, ដែលយើងទាំងអស់គ្នាត្រូវតែចូលរួមលុបបំបាត់ និងប្រយុទ្ធប្រឆាំង ស្របតាមទិស ស្លោក និងទស្សនវិស័យរបស់រាជរដ្ឋាភិបាល គឺ «ចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍ គ្មានគ្រឿងញៀន» ។


ឯកឧត្ដម អភិបាលខេត្ត បន្តថា សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានដាក់ចេញនូវ បទបញ្ជាលេខ០១ បប ស្តីពី ការដាក់ចេញវិធានការម៉ឺងម៉ាត់ និងបទបញ្ជាដាច់ខាតចំពោះមន្ត្រីរាជការស៊ីវិល កងកម្លាំង ប្រដាប់អាវុធ និងមន្ត្រី ជាប់កិច្ចសន្យាតាមបណ្តាក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ដែលពាក់ព័ន្ធនឹងការប្រើប្រាស់ និងបទ ល្មើសគ្រឿងញៀន ត្រូវចាត់វិធានការបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង ដែលបទបញ្ជានេះ បានទទួលការសាទរ និងគាំទ្រយ៉ាងពេញទំហឹងពីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈទាំងក្នុងនិង ក្រៅប្រទេស។


ឯកឧត្ដម អភិបាលខេត្ត ផ្តល់នូវអនុសាសន៍ និងយកចិត្តទុកដាក់នូវចំណុចមួយចំនួន -សូមសំណូមពរដល់បងប្អូនគ្រប់ស្រទាប់វ័យ គ្រប់មជ្ឈដ្ឋាន និងគ្រប់វិស័យ សូមបន្តអនុវត្តស្មារតី គឺចាត់ ទុកបញ្ហាគ្រឿងញៀនជាបញ្ហារួម ដែលត្រូវចូលរួមដោះស្រាយនិងលុបបំបាត់ទាំងអស់គ្នា។ ស្របតាមខ្លឹមសារប្រធានបទនៃទិវាក៏បានអំពាវនាវដល់ភាគីពាក់ព័ន្ធនិងវិស័យឯកជន សូមចូលរួមបង្ការ និងលើកកម្ពស់ការផ្សព្វផ្សាយ អប់រំ ឱ្យបានទូលំទូលាយ ប្រកបដោយភាពទាក់ទាញ ពេញនិយម និងមានប្រសិទ្ធភាព។


យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ឯកឧត្ដម សួន សុម៉ាលីន ក៏សូមអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជន យុវនារី សិស្សានុសិស្ស សូមទាញយក និងប្រើប្រាស់ឱ្យបានទូលំ ទូលាយនូវកម្មវិធីទូរស័ព្ទដៃ No Drug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាឃ្លាំងនៃ ចំណេះដឹង និងប្រព័ន្ធអប់រំដ៏មានវិសាលភាពមួយ សម្រាប់ទទួលបានការកម្សាន្តបែបអប់រំ, ខ្លឹមសារមេ រៀនសំខាន់ៗ សម្រាប់ប្អូនៗក្មួយៗសិក្សាយល់ដឹង និងជាវិញ្ញាសាត្រៀមប្រឡងនានា, ព័ត៌មាន ទាន់ហេតុការណ៍ទាំងជាតិ និងអន្តរជាតិ ពាក់ព័ន្ធពីបញ្ហាគ្រឿងញៀន និងដើម្បីស្វែងយល់ពីសេវា បន្សាបព្យាបាល និងស្តារនីតិសម្បទា។ អាស្រ័យដូចនេះ ការទាញយក និងការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ No Drug គឺ មានន័យថាបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។ គ្រប់អង្គភាព និងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវបន្តអនុវត្តបទបញ្ជាលេខ០១ បប ដោយត្រូវត្រួតពិនិត្យ ជាប្រចាំ មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ និងត្រូវមានវិធានការទាន់ពេលនិងម៉ឺងម៉ាត់បំផុត ចំពោះមន្ត្រីទាំងឡាយណា ដែលពាក់ព័ន្ធនឹងគ្រឿងញៀន ដើម្បីលើកកម្ពស់ភាពស្អាតស្អំ និងគំរូ នៃការអនុវត្តច្បាប់ ស្របតាមគោលការណ៍ សម្អាតផ្ទះយើង”និង "សម្អាតចកចេញពីបឹង”៕


ប្រភព៖ រដ្ឋបាលខេត្តព្រៃវែង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior