logo
Header Logo
News Detail
thumbnail
អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៧ របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អាណត្តិទី៤
856
02-Jan-2025
Sub-nation news
Link

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃអង្គារ ទី០២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ដឹកនាំគណៈអភិបាលខេត្ត ចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៧ របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អាណត្តិទី៤ ក្រោមអធិបតីភាពឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត។

កិច្ចប្រជុំមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាល អភិបាលរងក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបីឈរជើងក្នុងខេត្ត ទីចាត់ការ និងអង្គភាពចំណុះសាលាខេត្ត។

របៀបវារៈនៃកិច្ចប្រជុំរួមមាន៖ ពិនិត្យ និងអនុម័តរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែធ្នូ និងប្រចាំឆ្នាំ២០២៤ និងទិសដៅការងារបន្ត របស់រដ្ឋបាលខេត្ត, គោលការណ៍ណែនាំផ្នែកគោលនយោបាយរបស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤, ពិនិត្យ និងអនុម័តក្របខណ្ឌអភិវឌ្ឍន៍ និងកម្មវិធីអភិវឌ្ឍន៍មូលដ្ឋានរយៈពេលប្រាំឆ្នាំ, កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៥-២០២៧) និងបញ្ហាផ្សេងៗមួយចំនួនទៀត។

ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត បានស្នើឱ្យអាជ្ញាធរ និងមន្ទីរអង្គភាពមានសមត្ថកិច្ច បន្តចុះពិនិត្យ ពង្រឹង និងព្រីកវិសាលភាពនៃការផ្សព្វផ្សាយសេចក្ដីណែនាំ ក៏ដូចជាវិធានការនានាសំដៅជំរុញឱ្យប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មចូលរួមគោរពច្បាប់ចរាចរណ៍ទាំងផ្លូវគោក ទាំងផ្លូវទឹក ជាពិសេសអាជីវកម្មទូកដរចម្លង ឬទូកទេសចរណ៍ ដោយត្រូវជំរុញឱ្យពួកធ្វើអាជ្ញាប័ណ្ណទេសចរណ៍ និងអនុវត្តតាមស្ដង់ដារបច្ចេកទេស ដោយមានបំពាក់ពោងសុវត្ថិភាព និងអាវពោងសុវត្ថិភាព និងបំពាក់ឧបករណ៍សម្ភារៈបច្ចេកទេសផ្សេងៗទៀតស្របតាមគោលការណ៍កំណត់ ធ្វើយ៉ាងណារក្សាសុវត្ថិភាព អាយុជីវិតភ្ញៀវទេសចរណ៍ និងអ្នកដំណើរផងដែរ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត បានស្នើឱ្យអាជ្ញាធរក្រុង ស្រុក បន្តពង្រឹងអនុវត្តគោលនយោបាយភូមិម ឃុំមានសុវត្ថិភាព ជាពិសេសបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ ក្មេងទំនើងឱ្យមានប្រសិទ្ធភាពខ្ពស់, ចូលរួមទប់ស្កាត់កាប់ទន្ទ្រានដីរដ្ឋ ដីតំបន់បីដោយអនុវត្តវិធានការតឹងរឹងបំផុត និងដោះស្រាយទំនាស់ដីធ្លី, ពិនិត្យ និងដោះស្រាយបញ្ហាសំណង់អនាធិបតេយ្យតាមដងផ្លូវ៕


ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior