logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តតាកែវ បើកកិច្ចប្រជុំត្រៀមរៀបចំបុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥ នៅខេត្តតាកែវ ជាមួយ ក្រសួងទេសចរណ៍
483
19-Feb-2025
Sub-nation news
Link

តាកែវ៖ រដ្ឋបាលខេត្តតាកែវ និង ក្រសួងទេសចរណ៍ បានសម្រេចជ្រើសរើស នៅថ្ងៃទី២១ ២២ និងថ្ងៃទី២៣ ខែមីនាឆ្នាំ២០២៥ខាងមុខនេះ ព្រឹត្តការណ៍បុណ្យទន្លេលើកទី០៩ នឹងរៀបចំធ្វើឡើងនៅលើទឹកដីខេត្តតាកែវ ដែលទីតាំងប្រារព្ធគឺនៅសួនច្បារមាត់បឹងតាកែវ ។ 


ថ្លែងនៅក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥ នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវ ខេត្តតាកែវជាមួយនឹងអាជ្ញាធរខេត្តតាកែវ ដឹកនាំដោយឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលប្រជុំរដ្ឋបាលខេត្ត ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានមានប្រសាសន៍បន្តថា ដោយមើលឃើញពីលក្ខណៈពិសេសរបស់ខេត្តតាកែវ ជាខេត្តដែលមានសន្តានុពលមួយ ដែលសំបូរទៅដោយប្រាង្គប្រាសាទ តំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត មានតំបន់រមណីដ្ឋានទេសចរណ៍ធម្មជាតិ សិប្បកម្មតម្បាយសូត្រ ហូល ផាមួង និងក្រមា ដែរអមដោយដំណាំកសិកម្ម ដំណាំស្រូវ និងធនធានធម្មជាតិពិសេសៗជាច្រើន រួមមាន បង្កងធម្មជាតិទឹកសាបដែលមានរស់ជាតិឈ្ងុយឆ្ងាញ់ ពងទាកូនស្រែរនោងដែលល្បីល្បាយទូទាំងប្រទេស បានធ្វើឱ្យតាកែវក្លាយជាតំបន់ដ៏ទាក់ទាញសម្រាប់ទេសចរណ៍។

 ឯកឧត្តម ហួត ហាក់ បន្តទៀតថា សន្តានុពលទាំងអស់នេះហើយ បានដើរតួនាទីយ៉ាងសំខាន់ណាស់ ក្នុងការគាំទ្រដល់គោលនយោបាយ ពិសេសគឺកម្មវិធីពិពិធកម្មផលិតផលទេសចរណ៍កម្ពុជារបស់យើង ឱ្យកាន់តែសំបូរបែបប្រកបដោយភាពទាក់ទាញ សំដៅទាក់ទាញភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិឱ្យមកចូលទស្សនា មកបំពេញទស្សនកិច្ច មកស្នាក់នៅក្នុងខេត្តតាកែវនេះ ឱ្យបានកាន់តែច្រើនឡើងៗ ។ 

ឯកឧត្តម ហួត ហាក់ បន្ថែមថា ការរៀបចំបុណ្យទន្លេនេះគឺជាឱកាសពិសេសក្នុងការផ្សព្វផ្សាយអំពីសន្តានុពលទេសចរន៍នៅតាមបណ្តាខេត្តជាប់ដងទន្លេនៃប្រទេសកម្ពុជា ហើយឆ្នាំនេះនៅតាកែវនឹងរៀបចំព្រឹត្តការណ៍បុណ្យទន្លេនៅថ្ងៃទី ២១.២២.និងថ្ងៃទី២៣ខែមីនា ឆ្នាំ២០២៥ខាងមុខនេះ វាជាឱកាសមួយសម្រាប់ជំរុំញការយកចិត្តទុកដាក់ពីគ្រប់ភាគីក្នុងការចូលរួមអភិរក្ស និងអភិវឌ្ឍន៍ធនធានទន្លេរបស់យើងប្រកបដោយនរិន្តភាព និងចូលរួមការធ្វើពិពិធកម្ម ផលិតកម្ម ផលិតផលវិស័យទេសចរណ៍ តាមរយៈការបង្កើតព្រឹត្តការណ៍ទេសចរណ៍ថ្មីៗ ជាកញ្ចប់ទស្សនៈកិច្ចដែលមានភាពទាក់ទាញសម្រាប់បណ្តាខេត្តតាមដងទន្លេ និងមួយវិញទៀតការរៀបចំបុណ្យទន្លេនេះដែរ គឺជាឱកាសក្នុងការជួយពង្រឹង និងលើកកម្ពស់គុណភាពសេវាកម្មនានានៅក្នុងឧស្សាហកម្មទេសចរណ៍ជាតិរបស់យើង និងបង្កើតព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗដែលអាចទាក់ទាញភ្ញៀវទេសចរណ៍បានច្រើនឡើងថែមទៀត ។

សូមជម្រាបជូនដែរថា សម្រាប់ការរៀបចំពិធីបុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥ នៅខេត្តតាកែវ គឺត្រូវបានលើកពេលវេលារៀបចំនៅថ្ងៃទី ២១-២២-២៣ ខែមីនា ឆ្នាំ២០២៥ ឆាប់ៗខាងមុខនេះវិញ ដែលនឹងប្រារព្ធធ្វើឡើងនៅបរិវេណសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវ។ នៅក្នុងព្រឹត្តិការណ៍រៀបចំពិធីបុណ្យទន្លេនេះដែរ អាជ្ញាធរក៏នឹងរៀបចំ នូវ ព្រឹត្តិការណ៍កីឡា ១០ប្រភេទ សិល្បៈកម្សាន្តបុរាណ និងសម័យ ការដាក់តាំងនូវផលិតផលនានាក្នុងស្រុក សក្ដានុពលទេសចរណ៍នានាក្នុងស្រុក ៕


ប្រភព៖ រដ្ឋបាលខេត្តតាកែវ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior