ខេត្តរតនគិរី៖ នៅរសៀលថ្ងៃសុក្រ ទី១១ ខែមេសា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានដឹកនាំប្រតិភូនគរបាលខេត្ត អញ្ជើញចុះសួរសុខទុក្ខកងកម្លាំងនគរបាលនៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ២០៣ ដោយបាននាំយកនូវអំណោយរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ស ស៊ីណា ទៅប្រគល់ជូនដល់កងកម្លាំងនគរបាលជាតិដែលកំពុងឈរជើងនៅតាមតំបន់ព្រំដែនចំណុះវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ២០៣ ព្រមទាំងពាំនាំបណ្តាំសួរសុខទុក្ខរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិជូនចំពោះកងកម្លាំងទាំងអស់ដើម្បីជាការលើកទឹកចិត្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តរតនគិរី