

រសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការ ប្រធានក្រុមការងារអចិន្ត្រៃយ៍ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយរបស់ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងាររៀបចំសហការជាមួយរដ្ឋបាលខេត្ត ចុះពិនិត្យ វាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពប្រជាពលរដ្ឋភៀសសឹកនៅខេត្តឧត្តរមានជ័យ នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមសមាជិកលេខាធិការដ្ឋាន គ្រប់គ្រង់គ្រោះមហន្តរាយ និងឯកឧត្តម សមាជិក ក្រុមការងារអចិន្រ្តៃយ៍របស់ក្រសួងមហាផ្ទៃ។









