

ខេត្តរតនគិរី៖ នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែមិថុនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាននគរបាលខេត្តរតនគិរី លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី "ផែនការឧបសម្ព័ន្ធ ការ ការពារសន្តិសុខ សុវត្ថិភាព ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធអគារសិក្សា អគារទីចាត់ការ អគារសយនដ្ឋាន អគារពិសោធន៍ និងសមិទ្ធផលនានាក្នុងខេត្តរតនគិរី នៅសង្កាត់ឡាបានសៀក ក្រុងបានលុង" ដែលនឹងប្រព្រឹត្តទៅនាថ្ងៃសៅរ៍ ១២កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥។ ដោយនៅក្នុងអង្គប្រជុំដ៏មានសារៈសំខាន់នេះមានសមាសភាពចូលរួមពីលោក លោកស្រីស្នងការរង នាយ នាយរងការិយាល័យ អធិការ អធិការរងក្រុងស្រុក មេបញ្ជាការ មេបញ្ជាការរង វរនគរបាលការពារព្រំដែនគោក៦២៣ និង២០៣ កងអន្តរាគមន៍ កងអន្តរាគមន៍ពិសេស និងកម្លាំងមន្ត្រីនគរបាលដែលត្រូវមានភារកិច្ចក្នុងការអនុវត្តកិច្ចប្រតិបត្តិការផែនការការពារនេះអោយបានជោគជ័យនិងមានប្រសិទ្ធភាពខ្ពស់បំផុត៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តរតនគិរី










