

ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកវរសេនីយ៍ទោ គង់ សុភារិទ្ធ ស្នងការរងជាតំណាងចូលរួមក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូន ប្រជាពលរដ្ឋចំនួន២៥០៦ប័ណ្ណ ដែលរស់នៅភូមិព្រែករៃ និងភូមិព្រែកគង់រាជ ឃុំព្រែករៃ ស្រុកល្វាឯម ក្រោមអធិបតីភាព ឯកឧត្តម តាំង ម៉េងលាង អភិបាលរងខេត្ត តំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ៕
ប្រភព៖ ស្នងការដ្ឋានខេត្តកណ្តាល










