logo
Header Logo
News Detail
thumbnail
ឯកឧត្តម អ៊ុន ចាន់ដា ស្នើដល់សមាជិកសមាគមសេវាដឹកជញ្ជូនខេត្តកំពង់ចាម ត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួនក្នុងការដឹកជញ្ជូនភ្ញៀវ
32
12-Jun-2026
Sub-nation news
Link

(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដាស់តឿន និងអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសសមាជិកសមាគមសេវាដឹកជញ្ជូនទាំងអស់ក្នុងខេត្ត ត្រូវរួមគ្នាគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានម៉ឺងម៉ាត់បំផុត នៅពេលធ្វើអាជីវកម្មដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរ។


ការលើកឡើងនេះត្រូវបានធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយ សមាជិកសមាគមសេវាដឹកជញ្ជូនខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តកំពង់ចាម។


ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ការបើកបរត្រូវប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ មិនត្រូវបើកបរលើសល្បឿនកំណត់ ឬបើកបរក្នុងស្ថានភាពស្រវឹងឡើយ ព្រោះអាយុជីវិតរបស់ភ្ញៀវ និងអ្នកដំណើរស្ថិតនៅលើដៃរបស់អ្នកបើកបរ។ ក្រៅពីការគោរពច្បាប់ចរាចរណ៍ អ្នកបើកបរត្រូវបង្ហាញនូវឥរិយាបថសមរម្យ រួសរាយរាក់ទាក់ និងស្មោះត្រង់ ដើម្បីទាក់ទាញចិត្តភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកកម្សាន្តនៅក្នុងខេត្តកំពង់ចាមកាន់តែច្រើនឡើង។


ឯកឧត្តម អ៊ុន ចាន់ដា បន្តថា ការគោរពច្បាប់ចរាចរណ៍មិនត្រឹមតែជាកាតព្វកិច្ចផ្លូវច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែវាជាការឆ្លុះបញ្ចាំងពីតម្លៃសីលធម៌ និងការរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលជាក្តីកង្វល់របស់រាជរដ្ឋាភិបាល និងសង្គមជាតិទាំងមូល។ ឯកឧត្តម អភិបាលខេត្ត ក៏បានកោតសរសើរដល់សមាគមសេវាដឹកជញ្ជូនខេត្តកំពង់ចាម ដែលបានខិតខំប្រឹងប្រែងសម្របសម្រួល និងបម្រើសេវាកម្មជូនប្រជាពលរដ្ឋនាពេលកន្លងមក ហើយសង្ឃឹមយ៉ាងមុតមាំថា សមាជិកទាំងអស់នឹងចូលរួមអនុវត្តតាមការណែនាំនេះ ដើម្បីលើកកម្ពស់មុខមាត់ខេត្តកំពង់ចាមបន្ថែមទៀត។


ឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានឧបត្ថម្ភនូវមួកសុវត្ថិភាព និងថវិកាមួយចំនួន ជូនដល់បងប្អូនជាសមាជិកសមាគមសេវាដឹកជញ្ជូនម្នាក់ៗ ដែលបានចូលរួមក្នុងពិធីនោះផងដែរ៕


ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior