logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីធ្វើបទបង្ហាញ ដេីម្បីចែករំលែកបទពិសោធន៍លើការងារគ្រប់គ្រងរដ្ឋបាល ជូននិស្សិតសាកលវិទ្យាជាតិជាស៉ីមកំចាយមារ
67
05-May-2025
Sub-nation news
Link

ខេត្តសៀមរាប៖ នាថ្ងៃចន្ទ ទី០៥ ខែឧសភា ឆ្នាំ២០២៥ លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីបទបង្ហាញចែករំលែកបទពិសោធន៍លើការងារគ្រប់គ្រងរដ្ឋបាល របស់រដ្ឋបាលខេត្តសៀមរាប ដល់សាស្រ្តាចារ្យ និស្សិត នៃសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ចំនួន ៩០នាក់ ដឹកនាំដោយលោក ស៊ាន សុព័ន ព្រឹទ្ធបុរស មហាវិទ្យាល័យ វិទ្យាសាស្ត្រសង្គម នៃសាកលវិទ្យាជាតិជាស៉ីមកំចាយមារ ខេត្តព្រៃវែង ដោយមានការចូលរួមធ្វើបទបង្ហាញចែករំលែកពីអស់លោកនាយកទីចាត់រដ្ឋបាលខេត្ត ពីមន្ត្រីទីចាត់ការអន្តរវិស័យ អង្គភាពច្រកចេញចូលតែមួយខេត្ត និង លោកប្រធានផ្នែកស៊ើបអង្កេត នៃការិយាល័យប្រជាពលរដ្ឋខេត្ត នាយករងទីចាត់ការគ្រប់គ្រងធនធានមនុស្ស ចំណុះសាលាខេត្តសៀមរាបជាវាគ្មិន។


ក្នុងនោះវាគ្មិនបានធ្វើបទបង្ហាញអំពីរបៀបរបប នៃការគ្រប់គ្រងឯកសារ និង ចរាចរលិខិតនានាទៅតាមទីចាត់ការ និង អង្គភាពបានល្អ និង អំពីនិតិវិធីដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ និង នីតិវិធីនិងដំណើរការគ្រប់គ្រង នៃការផ្តល់សេវាសាធារណៈរបស់អង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្ត និង តួនាទី ភារកិច្ច លើកវិធីសាស្ត្រ សម្រុះសម្រួល ដោះស្រាយនូវរាល់ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ តាមរយៈការិយាល័យប្រជាពលរដ្ឋខេត្ត។ 


ឆ្លងតាមការបកស្រាយនូវរាល់សំណួររបស់សមណនិសិ្សត និង និសិ្សតដែលបានលើកឡើងនូវរាល់ចម្ងល់រួចមក លោក ឌី រ៉ាដូ ក្នុងនាមគណៈអភិបាលខេត្ត បានថ្លែងអំណរគុណចំពោះវត្តមានលោកព្រឹទ្ធបុរស ព្រឹទ្ធបុរសរង សមណនិសិ្សត និងនិស្សិតទាំងអស់ នៃសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមា ដែលបានអញ្ជើញមកដល់ទឹកដីអច្ឆរិយៈអង្គរដ៏រុងរឿង និង ចូលរួមក្នុងកម្មវិធីបទបង្ហាញនាថ្ងៃនេះ។ លោកបានបន្តថាកម្មវិធីនេះ គឺជាការបើកចំហរនិងផ្ដល់កាលានុវត្តភាពថ្មីមួយដល់សមណនិសិ្សត និង ប្អូនៗនិស្សិត ដើម្បីសិក្សាស្វែងយល់បន្ថែមទៀតពីការគ្រប់គ្រងការងាររដ្ឋបាលជាក់ស្តែងនៅខេត្តសៀមរាប ក្នុងឆ្លុះបញ្ចាំងនឹងទ្រឹស្តី។ 


លោក អភិបាលរងខេត្ត បានបន្ថែមថា លើសពីនេះទៅទៀត កម្មវិធីនេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ដោយផ្តោតទៅលើការពង្រឹងសមត្ថភាពធនធានមនុស្សឱ្យមានសមត្ថភាពបន្ថែមទៀត ក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា ឆ្ពោះទៅសម្រេចចក្ខុវិស័យក្លាយទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និង ជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។ ម៉្យាងទៀត ក្នុងការធ្វើបទបង្ហាញចែករំលែកលើប្រធានបទពាក់ព័ន្ធ ទៅនឹងការសិក្សា របស់និសិ្សតទាំងអស់ ក្នុងការទទួលបាននូវបទពិសោធន៍នានា ក្នុងការអនុវត្តការងារជាក់ស្តែងរបស់ខេត្ត។ ដូចនេះ រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា ប្អូនៗនិស្សិតនឹងទទួលបាននូវចំណេះដឹង បទពិសោធន៍ល្អៗ តាមការរំពឹងទុក និង ស្របតាមគោលបំណងនៃទស្សនកិច្ចសិក្សានៅលើទឹកដីប្រវត្តិសាស្ត្រនេះ៕


ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior