logo
Header Logo
News Detail
thumbnail
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងអគ្គរដ្ឋអាជ្ញារុស្សី វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ រួមទាំងវិស័យមហាផ្ទៃ
104
27-May-2025
National news
Link

ឯកឧត្ដ​ម​អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្ដម អ៊ីហ្គ័រ ក្រាស្នូវ (Igor Krasnov) អគ្គរដ្ឋអាជ្ញា នៃសហព័ន្ធរុស្ស៊ី បានអញ្ជើញនិងទទួលជួបពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៧ ខែឧសភាឆ្នាំ២០២៥ ដោយក្នុងជំនួបនោះ ភាគីទាំងពីរ បានរម្លឹកឡើងវិញអំពីសវតានៃចំណងការទូតជាប្រវត្តិសាស្រ្តរវាងប្រទេសទាំងពីរ រួមវាយតម្លៃជាវិជ្ជមានចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ កម្ពុជា-រុស្សុី រួមទាំងក្នុងវិស័យមហាផ្ទៃ។ 


ជាក់ស្ដែងក្នុងជំនួបនោះ ​​​​​​​ឯកឧត្ដ​ម​អភិសន្តិបណ្ឌិត ស សុខា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី ចាប់តាំងពីឆ្នាំ១៩៥៦ សម័យសហភាពសូវៀត និងរដ្ឋកម្ពុជា ដោយបានរួមចំណែកយ៉ាងសំខាន់ដល់ការស្តារ កសាងនិងអភិវឌ្ឍសង្គមជាតិ បម្រើដល់ផលប្រយោជន៍ទៅវិញទៅមកនៃភាគីទាំងពីរ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្ដ​ម​អភិសន្តិបណ្ឌិត ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលរុស្ស៊ី ដែលនៅតែបន្តគាំទ្រដល់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំរវាងប្រទេសទាំងពីរ ដែលចាប់តាំងពីរឆ្នាំ១៩៨០ រហូតមក ភាគីរុស្ស៊ី បានទទួលសិស្សនិស្សិតកម្ពុជា ទៅបន្តការសិក្សាអប់រំលើមុខជំនាញផ្សេងៗ។ 


ក្នុងឱកាសនោះដែរ ឯកឧត្ដ​ម​អភិសន្តិបណ្ឌិត ស សុខា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ​កិច្ចប្រជុំលើកទី១១ នៃគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី ស្ដីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកទេស កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ កន្លងទៅ ដែលកិច្ចប្រជុំនេះគឺជាយន្តការដ៏មានសារៈសំខាន់ណាស់ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ រវាងក្រសួង-ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ។ ក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃឯកឧត្ដ​ម​អភិសន្តិបណ្ឌិត ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងប្រទេសទាំងពីរ កម្ពុជា-​រុស្ស៊ី និងបានថ្លែងអំណរគុណដល់ស្ថាប័ននានានៃភាគីរុស្ស៊ី ដែលបាន​ផ្ដល់វគ្គបណ្ដុះបណ្ដាលជាច្រើនលើជំនាញផ្សេងៗដល់មន្ត្រីនគរបាលជាតិកម្ពុជា។ 


ជាការឆ្លើយតប ឯកឧត្ដម អ៊ីហ្គ័រ ក្រាស្នូវ (Igor Krasnov) អគ្គរដ្ឋអាជ្ញា នៃសហព័ន្ធរុស្ស៊ី បានថ្លែងអំណរគុណចំពោះឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួបគណៈប្រតិភូការិយាល័យអគ្គរដ្ឋអាជ្ញានៃសហព័ន្ធរុស្ស៊ី។ឯកឧត្ដម អ៊ីហ្គ័រ ក្រាស្នូវ (Igor Krasnov) ក៏បានធ្វើបទបង្ហាញអំពីតួនាទី និងភារកិច្ចរបស់ការិល័យអគ្គរដ្ឋអាជ្ញានៃសហព័ន្ធរុស្ស៊ីដែលមានផ្នែកមួយចំនួនអាចមានលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការណាមួយជាមួយក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងការអនុវត្តច្បាប់និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងបញ្ហាគ្រឿងញៀន ជាដើម។ 


ក្នុងជំនួបនេះផងដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកឧត្ដម អ៊ីហ្គ័រ ក្រាស្នូវ ក៏បានអបអរសាទរចំពោះវឌ្ឍនភាព និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងការបន្តពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ៕

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior