logo
Header Logo
News Detail
thumbnail
ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំ បូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែកក្កដា និងលើកទិសដៅការងារបន្ត ខែសីហា
65
20-Jul-2026
Social Security News
Link

(កំពង់ធំ)៖ព្រឹកថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំ បូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែកក្កដា នឹងលើកទិសដៅការងារបន្ត ខែសីហា ដល់កងកម្លាំងចូលរួមចំនួន ២៥០ នាក់ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ។


ថ្លែងបើកកិច្ចប្រជុំ លោកឧត្តមសេនីយ៍ទោ ហេង សុផល កោតសរសើរ ចំពោះថ្នាក់ដឹកនាំ ព្រមទាំងកងកម្លាំងគ្រប់លំដាប់ថ្នាក់ អនុវត្តសម្រេចបានលទ្ធផលជោគជ័យល្អប្រសើរ ក្នុងបេសកកម្ម ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ក្នុងឱកាសប្រទេសជាតិ ប្រារព្ធព្រឹត្តិការណ៍សំខាន់ៗ នាពេលកន្លងមក ដំណើរការប្រព្រឹត្តទៅដោយមានភាពរលូនគួរជាទីមោទនៈ ។


ឆ្លៀតក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ 

ហេង សុផល បានដាក់ចេញនូវទិសដៅដល់ផែនការងារជំនាញ ទាំង១២ និងលោកអធិការនគរបាលក្រុង-ស្រុកត្រូវអនុវត្តឱ្យបានប្រសិទ្ធភាពខ្ពស់ ៖


ទី១-ការងារសន្តិសុខ បន្តពង្រឹងរបៀបរបបការងារជំនាញសំដៅការពារថែរក្សាខឿនសន្តិសុខជាតិ  ស្ថេរភាពនយោបាយ ដែលនាំមកនូវសន្តិភាព ការអភិវឌ្ឍ រីកចម្រើនគ្រប់វិស័យ។ 

ទី២-ការងារព្រហ្មទណ្ឌ ត្រូវបន្តអនុវត្តតាមផែនការជាក់

លាក់សម្រាប់បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទរក្សា សន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈ ។

ទី៣-ការងារប្រឆាំងបទល្មើសគ្រឿងញៀន ត្រូវបង្ក្រាបដូចភ្លៀងរលឹម អនុវត្តន៍តាមទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀនបីកុំ មួយរាយការណ៍គឺ :

កុំពាក់ព័ន្ធ : កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ 

កុំអន្តរាគមន៍ : កុំរារាំងការអនុវត្តច្បាប់ចំពោះឧក្រិដ្ឋជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ 

កុំលើកលែង : កុំបន្ធូរបន្ថយការអនុវត្តច្បាប់ចំពោះឧក្រិដ្ឋជនគ្រឿងញៀន។ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ 

+មួយរាយការណ៍ : ត្រូវរាយការណ៍ ផ្តល់ព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ។


ទី៤-ការងារធនធានមនុស្ស  : ពង្រឹងការគ្រប់គ្រងកងកម្លាំង ការអនុវត្តវិន័យ .ការលើកទឹកចិត្ត.ការបើកវគ្គបណ្តុះបណ្តាលរយៈពេលខ្លី និងការចាត់បញ្ជូនមន្ត្រីនគរបាល ទៅបណ្ដុះបណ្ដាល តាមគោលការណ៍ របស់ថ្នាក់ដឹកនាំ ។

ទី៥-ការងារសណ្តាប់ធ្នាប់សាធារណៈ .ការងារចរាចរណ៍ផ្លូវគោក ត្រូវបង្កើនវិធានការអប់រំ ផ្សព្វផ្សាយ អំពីច្បាប់ចរាចរណ៍ គ្រប់ទម្រង់ រូបភាព ដល់អ្នកបើកបរមហាជនគ្រប់ស្រទាប់វណ្ណៈ តាមគ្រឹះស្ថានសាលារៀន រោងចក្រសហគ្រាស ដើម្បីលើកកម្ពស់ ការយល់ដឹង និងចូលរួមអនុវត្ត ឱ្យទទួលបានលទ្ធផលល្អប្រសើរ, ព្រមទាំងបន្តជួយសម្រួលចរាចរណ៍ ចម្លងសិស្សានុសិស្ស ពេលចេញពីសាលារៀន ។

៦-ការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គិភ័យ 

ការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ ត្រួតពិនិត្យធ្វើបច្ចុប្បន្នភាពអាវុធជាតិផ្ទុះ ចុះផ្សព្វផ្សាយតាមរយៈវេទិការសាធារណៈ "គោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព" នូវច្បាប់ លិខិតបទដ្ឋាននានា ដែលពាក់ព័ន្ធការប្រើប្រាស់អាវុធខុសច្បាប់និង គ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅតាមមូលដ្ឋាន ។ 

ការងារអគ្គីភ័យ ត្រូវធ្វើសមយុទ្ធ ជាក់ស្តែងលើផែនទី (កំណត់ភូមិសាស្ត្រអាទិភាព ច្រកសង្គ្រោះ) រៀបចំ កម្លាំង មធ្យោបាយ ធ្វើការហ្វឹកហាត់ ត្រៀមអន្តរាគមន៍ និងសង្គ្រោះត្រូវផ្សព្វផ្សាយតាមរយៈវេទិកា (ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព) អំពីវិធានការបង្ការ ពន្លត់អគ្គិភ័យបឋមដោយប្រើប្រាស់ ឧបករណ៍បែបបុរាណ ឬសម័យ ហើយចូលរួម ជាចលនាជាមួយកម្លាំងពន្លត់អគ្គិភ័យស្ម័គ្រចិត្តនៅមូលដ្ឋាន ។

៧-ការងារអត្តសញ្ញាណកម្ម ជំរុញការងារគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋ .ការផ្តល់សេវាសៀវភៅស្នាក់នៅ .សៀវភៅគ្រួសារ .ការផ្តល់អត្តសញ្ញាណបណ្ណ សញ្ជាតិខ្មែរ ទាំងផ្តល់ថ្មី និង ផ្តល់ទុតិយតា ជូនដល់ប្រជាពលរដ្ឋ ។ 

៨-ការងារអន្តោប្រវេសន៍ បន្តគ្រប់គ្រងជនបរទេសអន្តោប្រវេសន្តដែលបានស្នាក់នៅក្នុងភូមិសាស្ត្រខេត្ត និង រៀបចំផ្តល់សេវាស្របច្បាប់  បន្តត្រួតពិនិត្យលើជនបរទេសមកស្នាក់នៅខុសច្បាប់ ដើម្បីអនុវត្តតាមនីតិវិធី ។

០៩-ការងារភស្ដុភារនិងហិរញ្ញវត្ថុ បន្តលើការងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ បំពេញ បែបបទបើកប្រាក់បៀវត្ស និងសម្ភារៈផ្សេងៗ សម្រាប់បំរើការងារនៅក្នុងអង្គភាព ជូនដល់កងកម្លាំងនគរបាល ។

១០-ការងារប្រឆាំងការជួញដូរមនុស្ស និងការងារយេនឌ័រ បានបន្តពង្រឹងរបៀបរបបការងារជំនាញ និងអនុវត្តច្បាប់ ។

១១-ការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច : បង្ក្រាបបទល្មើសធនធានធម្មជាតិ, ការឈូសឆាយរុករានទន្ទ្រានដីរដ្ឋ,កសាងសំណុំរឿងតាមនីតិវិធី ។

ទី១២-ការងារសេនាធិការ បន្តបានចងក្រង របាយការណ៍ លម្អិត ដើម្បីរំលេចអំពីស្នាដៃ គុណបំណាច់ របស់កងកម្លាំងតាមបណ្ដាផែនការងារជំនាញ សម្រេចបាន ។


ជាកិច្ចចុងក្រោយ លោកស្នងការបានក្រើនរំឭក ដល់ថ្នាក់ដឹកនាំ និងលោកអធិការនគរបាលទាំង៩ក្រុង-ស្រុកត្រូវបន្តយកចិត្តទុកដាក់អនុវត្តឱ្យបានម៉ឺងម៉ាត់ នូវអនុក្រឹត្យលេខ ០៣ អនក្រ.បក ស្តីពីការគ្រប់គ្រងសន្ដិសុខ សុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ និងបទបញ្ជាលេខ ០១  បប របស់រាជរដ្ឋាភិបាល ស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៕


ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior