logo
Header Logo
News Detail
thumbnail
ឯកឧត្តម ឈន សាណាត ណែនាំមន្ត្រីពន្ធនាគារខេត្តពោធិ៍សាត់ បន្តយកចិត្តទុកដាក់ថែរក្សាសុខភាព អនាម័យ ទាំងក្នុងអគារ ឬបន្ទប់ឃុំឃាំង និងបរិវេណពន្ធនាគារ
43
28-Jan-2026
National news
Link

ខេត្តពោធិ៍សាត់៖ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានណែនាំដល់មន្ត្រីពន្ធនាគារខេត្តពោធិ៍សាត់ទាំងអស់ បន្តយកចិត្តទុកដាក់ថែរក្សាសុខភាព អនាម័យ ទាំងក្នុងអគារ ឬបន្ទប់ឃុំឃាំង និងក្នុងបរិវេណពន្ធនាគារ ត្រូវធានាឱ្យមានបរិស្ថានល្អ។


ការណែនាំរបស់ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត នាឱកាសអញ្ជើញជាអធិបតីរួមជាមួយ ឯកឧត្តម ញឹម បានហេង អភិបាលរងខេត្តពោធិ៍សាត់ និងជាតំណាង ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានពន្ធនាគារខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦។


ពិធីនេះ ក៏មានការអញ្ជើញចូលរួមដោយ អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង អគ្គនាយករង ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ប្រធាននាយកដ្ឋាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត និងអង្គភាពពាក់ព័ន្ធជុំវិញខេត្ត។


ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានថ្មី នៃពន្ធនាគារខេត្តពោធិ៍សាត់ ឯកឧត្តម អគ្គនាយក មានមតិផ្តាំផ្ញើរមួយចំនួនដល់មន្ត្រីពន្ធនាគារខេត្តពោធិ៍សាត់ទាំងអស់ ដូចខាងក្រោម៖


- ត្រូវប្រមូលផ្តុំការយកចិត្តទុកដាក់ការគ្រប់គ្រងមន្ត្រី បន្តដឹកនាំ រក្សាឱ្យបាននូវស្ថានភាព ជាវិជ្ជមាន និងរក្សាឱ្យបាននូវប្រព័ន្ធគ្រប់គ្រងប្រកបដោយភាពសុខដុមបនីយកម្ម។

- ពង្រឹងរក្សាសាមគ្គីភាពផ្ទៃក្នុង ដោយកម្កល់ប្រយោជន៍របស់អង្គភាពជាធំ លើកកម្ពស់ ក្រមសីលធម៌វិជ្ជាជីវៈ ជាមួយនឹងភាពម្ចាស់ការលើភារកិច្ចដែលខ្លួនទទួលខុសត្រូវ។

- បន្តយកចិត្តទុកដាក់បង្កើនការយល់ដឹង ពង្រឹងលើកកម្ពស់ការអនុវត្តច្បាប់ និងលិខិត បទដ្ឋានគតិយុត្ត ដែលជាមូលដ្ឋានធានាឱ្យការងារដឹកនាំជំនាញប្រកបដោយភាពត្រឹមត្រូវ។

- ត្រូវពង្រឹងកិច្ចការពារធានាសន្តិសុខ សុវត្ថិភាព បង្កើនការយកចិត្តទុកដាក់ត្រួតពិនិត្យ ឆែកឆេរ រកវត្ថុសម្ភារហាមឃាត់ ជាពិសេស សម្ភារបង្កហានិភ័យ គ្រឿងញៀន និងទូរស័ព្ទដៃ ដែលជាមធ្យោបាយទំនាក់ទំនងសកម្មភាពល្មើស (ទាំងនៅក្នុង និងទៅខាងក្រៅពន្ធនាគារ)។

- ត្រូវអនុវត្តការងារដឹកនាំ គ្រប់គ្រង ដោយមានរបបប្រជុំ របបរាយការណ៍ទៀងទាត់ ធ្វើការ ត្រួតពិនិត្យ តាមដាន វាយតម្លៃ និងតម្រង់ទិសជាប្រចាំ ដើម្បីធានាដល់ប្រសិទ្ធភាពការងារ ព្រមជាមួយគោលនយោបាយលើកទឹកចិត្ត ជូនរង្វាន់ ដោយឈរលើសច្ចៈភាព និងតម្លាភាព។

- បន្តយកចិត្តទុកដាក់ថែរក្សាសុខភាព អនាម័យ ទាំងក្នុងអគារ ឬបន្ទប់ឃុំឃាំង និងនៅក្នុង បរិវេណពន្ធនាគារ ត្រូវធានាឱ្យមាននូវរបៀបរៀបរយ សណ្តាប់ធ្នាប់ និងបរិស្ថានល្អ។

- ត្រូវស្វ័យសិក្សារៀនសូត្របង្កើនចំណេះដឹង ធ្វើការផ្សព្វផ្សាយច្បាប់ លិខិតបទដ្ឋានគតិយុត្ត គោលនយោបាយរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងគោការណ៍ ឬសេចក្តីណែនាំរបស់ អគ្គនាយកដ្ឋាន ដល់មន្ត្រីក្រោមឱវាទ និងចាត់ចែងអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់។


សូមបញ្ជាក់ថា លោកវរអគ្គានុរក្សថ្នាក់លេខ២ ស៊ិន សុផាន់ណូ ត្រូវបានចូលកាន់មុខតំណែងជាប្រធានពន្ធនាគារថ្មី នៃខេត្តពោធិ៍សាត់ ជំនួសលោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ អ៊ី សំអុល ដែលត្រូវចូលនិវត្តន៍បន្ទាប់ពីរូបលោក បានបម្រើការងារក្នុងបុព្វហេតុវិស័យពន្ធនាគារអស់រយៈពេលយូរឆ្នាំមកហើយ៕


ប្រភព៖ អគ្គនាយកដ្ឋានពន្ធនាគារ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior