

នារសៀលថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្ដមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញជាអធិបតីទស្សនាការហ្វឹកហាត់សមរបស់និស្សិតនិងសិស្សនគរបាលតាមផែននីមួយៗ ដូចជា ផែនក្បួនព្យុហយាត្រា ការសម្តែងក្បាច់គុនល្បុក្កតោ ជាដើម ដើម្បីត្រៀមចូលរួមអបអរសាទរព្រឹត្តិការណ៍ប្រកួតកីឡាឆ្លងកាត់ឧបសគ្គពានរង្វាន់ «ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី» ដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាពេលដ៏ខ្លីខាងមុខ។
ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា











