logo
Header Logo
News Detail
thumbnail
អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដោះស្រាយកង្វល់ប្រជាពលរដ្ឋដល់មូលដ្ឋាន នៅឃុំផ្ទះរុង ស្រុកតាលោសែនជ័យ
60
20-Apr-2026
Sub-nation news
Link

ពោធិ៍សាត់៖ ឆ្លើយតបទៅនឹងតម្រូវការ និងដើម្បីបម្រើប្រជាពលរដ្ឋឱ្យទាន់ពេលវេលា នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារចុះពិនិត្យ និងដោះស្រាយជាក់ស្តែងនូវសំណូមពរ ក៏ដូចជា ក្តីកង្វល់របស់ប្រជាពលរដ្ឋ ជុំវិញការស្នើសុំស្តារបឹងអំពួច និងអូរដំណាក់កន្សែង ស្ថិតក្នុងឃុំផ្ទះរុង ស្រុកតាលោសែនជ័យ។


ថ្លែងក្នុងឱកាសចុះដល់ទីតាំងនីមួយៗ ឯកឧត្តម ខូយ រីដា បានឱ្យដឹងថា ការចុះមកពិនិត្យដោយផ្ទាល់នៅថ្ងៃនេះ គឺដើម្បីឆ្លើយតបទៅនឹងក្តីកង្វល់ ដែលបងប្អូនប្រជាពលរដ្ឋបានលើកឡើងតាមរយៈរដ្ឋបាលឃុំ និងស្រុកជាច្រើនឆ្នាំមកហើយ។ ដាច់ខាតត្រូវតែស្តារបឹងនេះឡើងវិញ ដើម្បីជាប្រយោជន៍រួម។ ទោះជាយ៉ាងណា លោកបានណែនាំឱ្យរដ្ឋបាលស្រុក និងឃុំ ត្រូវសម្របសម្រួលដោះស្រាយជាមួយបងប្អូន ៣គ្រួសារដែលប៉ះពាល់នោះ ឱ្យបានច្បាស់លាស់ជាមុនសិន ដើម្បីឱ្យគម្រោងនេះដើរទៅមុខដោយរលូន និងមានតម្លាភាព។


ឯកឧត្តម អភិបាលខេត្ត បានលើកឡើងថា ការស្តារបឹងអំពួច និងអូរដំណាក់កន្សែងឡើងវិញនៅពេលនេះ គឺជាដង្ហើមសេដ្ឋកិច្ចរបស់បងប្អូនប្រជាពលរដ្ឋក្នុងឃុំផ្ទះរុងទាំងមូល។ កាលណាប្រភពទឹកយើងជ្រៅ វានឹងក្លាយជាអាងស្តុកទឹកយុទ្ធសាស្ត្រ សម្រាប់ជួយឱ្យបងប្អូនមានទឹកប្រើប្រាស់គ្រប់គ្រាន់ ជាពិសេសនៅរដូវប្រាំង ដែលទឹកតែងតែខ្សត់ខ្សោយ, ជាជង្រុកត្រីធម្មជាតិ ដើម្បីរក្សាជម្រកត្រីមេពូជ, ជួយរំដោះទឹក និងកាត់បន្ថយការលិចលង់នៅរដូវវស្សាផងដែរ។


ឯកឧត្តម ខូយ រីដា បានកោតសរសើរចំពោះស្មារតីសាមគ្គីភាព របស់បងប្អូនប្រជាពលរដ្ឋ ដែលចូលរួមបដិភាគថវិកា និងចេះសហការជាមួយអាជ្ញាធរ។

ឯកឧត្តម ក៏បានសូមសំណូមពរដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋទាំងអស់ សូមមេត្តារក្សាអនាម័យបរិស្ថានឱ្យបានខ្ជាប់ខ្ជួន ចាប់ផ្តើមពីក្នុងផ្ទះ រហូតដល់តាមដងផ្លូវសាធារណៈ។ សូមកុំបោះចោលសម្រាមពាសវាលពាសកាល ដើម្បីសុខភាពយើងទាំងអស់គ្នា និងដើម្បីឱ្យខេត្តពោធិ៍សាត់របស់យើងកាន់តែមានភាពស្រស់បំព្រង។


តំណាងប្រជាពលរដ្ឋ បានសម្តែងនូវក្តីរំភើបរីករាយយ៉ាងខ្លាំង ក្រោយពីទទួលបានការសម្រេចដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម អភិបាលខេត្ត ក្នុងការផ្តល់គ្រឿងចក្រចុះស្តារបឹង និងអូរ ដែលជាក្តីសង្ឃឹមយ៉ាងធំធេង របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំផ្ទះរុងយើងខ្ញុំ។ នេះសបញ្ចាក់ឱ្យឃើញថា ឯកឧត្តមគឺជាមេបាក្នុងខេត្ត ដែលយល់ពីសុខទុក្ខ និងការលំបាករបស់រាស្ត្រពិតប្រាកដ។


គួរជម្រាបជូនថា សកម្មភាពចុះជួបពលរដ្ឋដោយផ្ទាល់នេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្តពោធិ៍សាត់ ក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ «ធ្វើឱ្យបាន ធ្វើឱ្យលឿន និងធ្វើឱ្យមានប្រសិទ្ធភាព»៕


ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior