logo
Header Logo
News Detail
thumbnail
ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញនាំយកអំណោយមនុស្សធម៌របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគេនព្រះចៅអធិការវត្តជំនីក ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន
55
20-Apr-2026
Sub-nation news
Link

(កំពង់ចាម)៖ នៅព្រឹកថ្ងៃចន្ទទី២០ ខែមេសា ឆ្នាំ ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជចន្ទមុន្នី ហ៊ុន ម៉ាណែត ទៅប្រគេនព្រះសង្ឃគង់នៅវត្តជំនីក ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ដែលរងគ្រោះដោយអគ្គិភ័យ មូលហេតុ ឆ្លងចរន្តអគ្គិសនី ធ្វើអោយ កុដិថ្មនិងឈើរបស់ ព្រះសមុហ៍អនុគណនិងជាព្រះចៅអធិការវត្ត ប្រក់ក្បឿង ២ខ្នង ទំហំ ១២ម × ១៥ម និង និង ឧបដ្ឋានសាលា ទំហំ ២៥ម× ២៥ម ត្រូវភ្លើងឆេះអស់ទាំងស្រុង កាលពីម៉ោង ៥ល្ងាច នាថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៦។


ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានសម្តែងការសោកស្តាយជាពន់ពេក ជាមួយព្រះចៅអធិការ និងគណៈកម្មការ អាចារ្យវត្ត ចំពោះឧបត្តិហេតុដែលកើតឡើងស្មានមិនដល់នេះ នាំឱ្យខូចខាតទាំងកុដិ បាត់បង់ទាំងឧបដ្ឋានសាលា ក៏ឆេះអស់គ្មានសល់។


ឯកឧត្តម ប្រធានគណៈកម្មាធិការសាខា ក៏បាននាំយកនូវ បណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ជាពិសេស ពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេច លោកតែងតែយកចិត្តទុកដាក់គិតគូរ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះបំផុត នៅគ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ឬ សាសនា អ្វីឡើយ ហើយតែងបានចាត់តំណាង ចុះអន្តរាគមន៍ នាំយកអំណោយមនុស្សធម៌ ជួយសម្រាលទុក្ខលំបាកជនរងគ្រោះ ទាន់ពេលវេលា តាមទិសស្លោក " ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា "។


ឯកឧត្តម អ៊ុន ចាន់ដា បានក្រើនរំលឹកមិនថាប្រជាពលរដ្ឋឬព្រះសង្ឃតាម វត្តអារាមនោះទេត្រូវតែប្រុងប្រយ័ត្នអំពីគ្រោះមហន្តរាយនានា ពិសេសគ្រោះអគ្គិភ័យដែលអាចកើតមានគ្រប់ពេលប្រសិនបើមានការធ្វេសប្រហែស។ ហេតុនេះ មុននឹងចេញពីផ្ទះ ឬ កុដិ ត្រូវពន្លត់ភ្លើងធូប ទៀន ចង្ក្រាន ហ្គាស បិទកុងតាក់ជាមុនសិន ពិសេស ការតបណ្តាញអគ្គិសនី ត្រូវហៅអ្នកជំនាញមករៀបចំភ្ជាប់ចរន្តទៅតាមបទដ្ឋានបច្ចេកទេសឱ្យបានត្រឹមត្រូវ ។


ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior