

នៅថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើបទបង្ហាញពីការប្រើប្រាស់ប្រព័ន្ធបច្ចេកទេស និងការប្រើប្រាស់វិទ្យុទាក់ទង សម្រាប់កិច្ចប្រជុំ DGICM លើកទី២៩ ដែលដឹកនាំដោយ លោកស្រីឧត្តមសេនីយ៍ទោ ចយ សាវី ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៍មានអន្តោប្រវេសន៍ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ នៅសាលប្រជុំអគ្គនាយកដ្នានអន្តោប្រវេសន៍ ដោយមានការអញ្ជេីញចូលរួមពីឯកឧត្តម-លោកជំទាវ អគ្គនាយករង លោក-លោកស្រីប្រធាននាយកដ្ឋាន និងសមាជិកសមាជិកាជាច្រើនរូបទៀត។
ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍









