logo
Header Logo
News Detail
thumbnail
ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ ដឹកនាំប្រតិភូក្រុមការងារចុះត្រួតពិនិត្យការងារ និងជំរុញអនុវត្តការងារគោយនយោបាយភូមិ ឃុំ -សង្កាត់ មានសុវត្ថិភាព
321
14-Aug-2024
National news
Link

ឯកឧត្តម សន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានដឹកនាំប្រតិភូក្រុមការងារ អញ្ជើញចុះត្រួតពិនិត្យ និងជំរុញការអនុវត្តការងារគោលនយោបាយភូមិ ឃុំ -សង្កាត់ មានសុវត្ថិភាព នៅប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន០៤ នា ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ដោយក្នុងនោះមានប៉ុស្តិ៍នគរបាលរដ្ឋបាលស្យា នៃអធិការដ្ឋាននគរបាលស្រុកកណ្តៀង ប៉ុស្តិ៍នគរបាលរដ្ឋបាលលលកស នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នារទទឹង និងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរតាប៉ោង នៃអធិការដ្ឋាននគរបាលស្រុកបាកាន ។


ការអញ្ជើញចុះត្រួតពិនិត្យនេះដែរ ក៏មានអញ្ជើញចូលរួមពីលោក ស្នងការរងទទួលស្រុកគោលដៅ នីមួយៗ ស្នងការផែនការងារសេនាធិការ ស្នងការរងទទួលការងារប៉ុស្តិ៍នគរបាលរដ្ឋបាល លោកនាយ - នាយរងការិយាល័យកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល លោកអធិការ -អធិការរង លោកនាយ -នាយរង និងមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលផងដែរ ។


ក្រោយពីបានស្តាប់នូវមតិចូលរួម របស់លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងលោកអធិការនគរបាលស្រុក -ក្រុង លើការអនុវត្តការងារប្រចាំការបម្រើសេវាជូនប្រជាពលរដ្ឋ លទ្ធផលកិច្ចសហប្រតិបត្តិការ ការអនុវត្តនីតិវិធី ការរក្សាការពារ សន្តិសុខ សុវត្ថិភាពនៅតាមមូលដ្ឋាន និងការល្បាតទ្រោលសភាពការណ៍ ចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈមរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងបួន ។


ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងថា ឯកឧត្តមសូមអរគុណនូវការដឹកនាំរបស់ថ្នាក់ដឹកនាំលោកស្នងការដ្ឋាន លោកអធិការ លោកនាយប៉ុស្តិ៍ ធ្វើឱ្យកម្លាំងប៉ុស្តិ៍មានការខិតខំប្រឹងប្រែងអនុវត្តការងារ ការគ្រប់គ្រង បង្ការនិងបំបាត់សមត្ថភាពប្រសិទ្ធភាពមុខសញ្ញា បង្កបទល្មើសនិងការអុកឡុកពីក្មេងទំនើង ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ដិភាព និងអនុវត្តទម្រង់ទាំងបួន របស់ការងារនគរបាលនិងសហគមន៍ នៅមូលដ្ឋានទទួលបានលទ្ធផលល្អប្រសើរ និងគ្មានបទល្មើសកើតឡើង ទៅលើប៉ុស្តិ៍ដែលបានអនុវត្តបានល្អ ក្នុងនោះដែរប៉ុស្តិ៍នគរបាលរដ្ឋបាលដែលនូវមានភាពខ្វះខាតក្នុងការអនុវត្ត ត្រូវបន្តយកចិត្តទុកដាក់ ពង្រឹងការអនុវត្តតួនាទីភារកិច្ចរបស់ប៉ុស្តិ៍ បន្តពង្រឹងអនុវត្តការងារនគរបាល និងសហគមន៍ ទាំងបួនទម្រង់ ពង្រឹងការចុះផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ត្រូវតម្លើងបញ្ជីមុខសញ្ញា តាមដានសកម្មភាពជនខិលខូច ចូលមកធ្វើការញោះញុង ឱ្យប្រជាពលរដ្ឋ ចូលរួមចលនាប្រឆាំងផ្សេងៗ ទន្ទឹមនឹងនេះ នគរបាលប៉ុស្តិ៍រដ្ឋបាល ត្រូវពង្រឹងការអនុវត្តការងារគ្រប់គ្រងមនុស្ស ធ្វើបញ្ជីការចូលមកស្នាក់នៅបណ្តោះអាសន្នរយៈពេលខ្លី និងរយៈពេលយូរ ឱ្យបានត្រឹមត្រូវច្បាស់លាស់ ពង្រឹងការងារគ្រប់គ្រងអាវុធ ជាតិផ្ទុះ ធ្វើការចុះសម្រង់បញ្ជី មន្ត្រីកងប្រដាប់អាវុធទាំង៣ប្រភេទ ដែលមានអាវុធប្រើប្រាស់ហើយយកទៅគេហដ្ឋាន បន្ថែមនេះត្រូវចុះត្រួតពិនិត្យតាមខ្នងផ្ទះលើសម្ភារប្រើប្រាស់ ដែលអាចប្រើជាអាវុធ ធ្វើសកម្មភាព បង្កបទល្មើសផ្សេងៗ ពង្រឹងការងារគ្រប់គ្រងមធ្យោបាយ ម៉ូតូ រថយន្ត គោយន្តកន្ត្រៃ របស់គ្រួសារនីមួយៗ ពង្រឹងការងារគ្រប់គ្រងមុខរបរពិសេស លើទីតាំងលក់ដូរ ឧបករណ៍ អាចកែឆ្នៃ និងបំភាន់បន្លំ បម្រើដល់ការប្រព្រឹត្តបទល្មើស ៕

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior