logo
Header Logo
News Detail
thumbnail
រដ្ឋបាលរាជធានីភ្នំពេញ ចុះពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរយសាធារណះ កែលម្អសោភ័ណភាពទីក្រុង ពិសេសជុំវិញតំបន់ប្រារព្វពិធីបុណ្យអុំទុក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក
355
08-Nov-2024
Sub-nation news
Link

ភ្នំពេញ៖នៅសល់រយះពេលតែ៦ថ្ងៃទៀតប៉ុណ្ណោះ ព្រះរាជពិធីបុណ្យអុំទុក បណ្តែតប្រទីប សំពះព្រះខែ អកអំបុកឆ្នាំ២០២៤ នឹងចាប់ផ្តេីមតាមប្រពៃណីទំនៀមទំលាប់ជាតិនៅមុខព្រះបរមរាជវាំងតាមដងទន្លេសាបចាប់ពីថ្ងៃទី១៤ដល់១៦វិច្ឆិកាខាងមុខនេះ។

   ក្នុងនាមជាម្ចាស់ផ្ទះ រដ្ឋបាលរាជធានីភ្នំពេញកំពុងមមាញឹកលេីការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរយសាធារណះ ក៏ដូចកែលំអរសោភណ្ឌភាពទីក្រុង ពិសេសនៅជុំវិញតំបន់ប្រារព្វពិធីដោយធានាថា ព្រះរាជពិធីបុណ្យអុំទូកខាងមុខដ៏ខ្លីនេះដំណេីរការទៅដោយរលូន ប្រកបដោយសន្តិសុខល្អ និងសោភណ្ឌភាព។ 

  ក្នុងអង្គប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីត្រៀមលក្ខណៈ រៀបចំព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៨វិច្ឆិកានេះ នៅសាលារាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេងអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា៖ ក្នុងនាមជាម្ចាស់ផ្ទះ យើងត្រូវគិតគូឱ្យបានគ្រប់ជ្រុងជ្រោយ ទាំងការគ្រប់គ្រងកម្លាំង ការងារសង្គ្រោះបន្ទាន់ បង្កើតទីបញ្ជាការស្រាលក្នុងកិច្ចប្រតិបត្តិការណ៍ ការពារសន្តិសុខសុវត្ថិភាពក្នុងព្រះរាជពិធីបុណ្យអ៊ុំទូក ទប់ស្កាត់ការលំហូរចរាចរណ៍ ចំពោះរថយន្តមួយចំនួនចូលមកក្នុងរាជធានី ទប់ស្កាត់ ជនអាណាថា ចោរលូក ហោប៉ៅជាដើមនិងការបង្ការទប់ស្កាត់ហានិភ័យនៃគ្រោះអគ្គីភ័យនិងការគិតគូពីអនាម័យបរិស្ថាន។

  ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា៖ ព្រះរាជពិធីបុណ្យអ៊ុំទូកឆ្នាំនេះ ទាំងខាងក្នុងនិងក្រៅព្រះរាជពិធី កម្លាំងរបស់យើងត្រូវតែធានាឱ្យបាន សន្តិសុខសុវត្ថិភាព១០០%​ជូនព្រះមហាក្សត្រ,ថ្នាក់ដឹកនាំជានើខ្ពស់របស់ជាតិនិងប្រជាពលរដ្ឋដែលចូលមកដើរលែងកំសាន្តហើយនៅព្រឹកថ្ងៃទី១៤វិច្ឆិកា ឯកឧត្តមអភិបាលរាជធានីនិងចុះទៅពិនិត្យទីតាំង ទីបញ្ជាការស្រាល ដើម្បីពង្រឹងកម្លាំងអោយបានខ្លាំងក្លា។ 

  ឯកឧត្តម ឃួង ស្រេង ក៏លើកឡើងទៀតថា៖ ទាំងកងកម្លាំងនិងសម្ភារៈផ្សេងៗ បើខ្វះខាតត្រូវរាយការណ៍ភ្លាម ដើម្បីយើងបានដោះស្រាយទាន់សភាពការណ៍ ធ្វើយ៉ាងណាអោយព្រះរាជពិធីបុណ្យអ៊ុំទូកឆ្នាំនេះ ដំណើរការទៅដោយរលូននិងទទួលបានជោគជ័យ។

  ដើម្បីឱ្យការប្រារព្ធព្រះរាជពិធីនេះប្រព្រឹត្តទៅបានរលូន គ្មានការរារាំងដល់ដំណើរការអង្គពិធី និងធានា បាននូវសន្តិសុខ សុវត្ថិភាពនិងសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ គណៈបញ្ជាការឯកភាពរដ្ឋបាល រាជធានីភ្នំពេញ បានបង្កើតជាអនុគណៈកម្មការជាច្រើនផងដែរ ដែលមានដូចជា៖ អនុគណៈកម្មការសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ សង្គ្រោះទូកលិច និងសង្គ្រោះបន្ទាន់,អនុគណៈកម្មការគ្រប់គ្រងទូក ទីលានប្រណាំងទូក និងទីកន្លែងស្នាក់នៅរបស់កីឡាករ-កីឡាការិនី,អនុគណៈកម្មការផ្គត់ផ្គង់ភស្តុភារ និងហិរញ្ញវត្ថុ​,អនុគណៈកម្មការរៀបចំវេទិកា តុបតែងលម្អសោភណភាព និងការងារបរិស្ថាន-អនាម័យ,អនុគណៈកម្មការរៀបចំប្រទីប ផ្សព្វផ្សាយព័ត៌មាន សិល្បៈ និងបដិសណ្ឋារកិច្ច។

ក្នុងនោះរឿងកំប្លោកនៅទន្លេសាប ខាងអាជ្ញាធរខណ្ឌប្ញស្សីកែវនិងខណ្ឌជ្រោយចង្វាររួមសហការជាមួយសាលារាជធានីទប់ស្កាត់កុំឱ្យអណ្ដែតមកដល់មុខព្រះបរមរាជវាំងពេលអុំទូកចាំម៉ោង១១យប់ចប់ពិធីបណ្ដែតប្រទីបអស់សិនចាំប្រលែងឱ្យមក។

  គួរបញ្ជាក់ថា៖ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅចំនួន ០៣ថ្ងៃ គឺនៅថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ មានទីតាំងនៅតាមដងទន្លេសាប ចាប់ពីស្ពានជ្រោយចង្វារ ដល់កោះពេជ្រ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះដែរ មានទូកចូលរួមប្រណាំង ចំនួន៣៤៦គ្រឿងក្នុងនោះមានទូកអុំ ចំនួន ១៧០គ្រឿង ទូកចែវចំនួន ៤៥គ្រឿង(ទូកចែវនារី ០១គ្រឿង) ទូកខ្នាតអន្តរជាតិ ចំនួន ១៣១គ្រឿង (ទូកខ្នាតអន្តរជាតិនារី ០៣គ្រឿង)។ចំណុះទូក ចំនួន ២១,៩៤៦នាក់ចំណុះបុរសចំនួន ១៧,៤៦៩នាក់ (បម្រុង ៤,២៦៩នាក់) ចំណុះនារីចំនួន ១០៦នាក់ (បម្រុង ១០២នាក់)។ចំណែកទីតាំងស្នាក់នៅរបស់កីគឡាករអុំទូក មាន០២ទីតាំង ៖ ទី១ ទីតាំងដីវាលទល់មុខរង្វង់មូលនាងមច្ឆា (OCIC ជ្រោយចង្វារ) និងទី២ ទីតាំងអតីតស្ថានីយប្រេងឥន្ធនៈសូគីមិច គីឡូម៉ែត្រលេខ៦ (ឫស្សីកែវ)។ ចំពោះប្រទីបដែលនឹងត្រូវបណ្តែតអបអរសាទរព្រះរាជពិធីបុណ្យ ចំនួន៣៥ប្រទីប៕


ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior